តោះសម្គាល់មុខមាត់ពួកក្បាលដែកគោលឲ្យច្បាស់លាស់ដើម្បីចៀសវាងពាក្យថា ចាញ់បោក


ពួកក្បាលដែកគោលប្រៀបដូចជាមេរោគកូរ៉ូណាដែលកំពុងរាលដាលក្នុងសង្គមខ្មែរ
ព្រោះពួកវា​​ដើរ​យករូបព្រះសង្ឃប្រទេស​ដទៃដែលប្រព្រឹត្តខុស​មកផូសឲ្យអ្នកផ្សេងមើល​ដើម្បីបង្ខូច​ថា ព្រះសង្ឃខ្មែរ​សុទ្ធតែអាក្រក់​ដូច​រូប​នេះអញ្ចឹង

ពួកវាចង់បោកប្រាស់​មហាជន​ឲ្យជួយ​​គាំទ្រ​ទង្វើ​របស់ពួកវា ម្យ៉ាងទៀត​ នៅពេលព្រះ​សង្ឃដទៃ​តវ៉ាជាមួយនឹងពួកវា ពួកវាក៏ចោទព្រះ​សង្ឃ​អង្គនោះ​ថា​ការពារទង្វើអាក្រក់ហើយ​ចោទថា​ជាចោរ​ថង់យាម ពួនសម្ងំក្នុង​សាសនា បើសួរថា ពួកក្បាល​ដែកគោលរក្សាសីល ៥ បានឬទេ? មហាជនប្រាកដជាឆ្លើយថា រក្សាមិនបានទេ បើរក្សាសីល ៥ មិនបាន​ផង តើពួកក្បាល​ដែក​គោលជាមនុស្សល្អ ឬ មនុស្សមិនល្អ?

អ្នកមានវិចារណញាណអាចគិតបានត្រង់ចំណុចនេះ ។ នៅមួយចំណុចទៀត លោក ខឹម វាសនាព្រមទាំងកូន ៗសម្ព័ន្ធ​បានលើកផ្លាកថ្មីហើយ​ដាក់ពាក្យស្លោកថា "ការកម្ចាត់អំពើ​អាក្រក់​មិនដកដៃជាកាតព្វកិច្ចរបស់មនុស្សល្អ" ចង់មានន័យថា បក្សជួងជាប្រភេទមនុស្សល្អ

ប៉ុន្តែតាមដែលរៀបរាប់ខាងល្អដូចជាមិនមែនជាប្រភេទមនុស្សល្អជួយស្ថាបនាសង្គមទេ ផ្ទុយទៅវិញ ដើរតួនាទីលាបពណ៌​មនុស្សល្អ​ក្នុងសង្គម ដោយយកមនុស្សអាក្រក់ម្នាក់ឬពីរនាក់​ជាលេស​ដើរ​លាបពណ៌អ្នកដទៃ ។ ម៉្យាងទៀត តើមនុស្សអាក្រក់ក្នុង​ក្រសែភ្នែក​របស់ពួកក្បាលដែកគោល​ជាមនុស្សប្រភេទណា?


បើនៅក្នុងសង្គម មានច្បាប់សម្រាប់យកទោសមនុស្សប្រព្រឹត្តខុស ដូចជា លួច ឆក់ ប្លន់ កាប់សម្លាប់ រំលោភ ឆបោក កេងប្រវ័ញ្ច​ជាដើម និងក្នុងសាសនា មានធម៌វិន័យ​ជាគ្រឿងយក​ទោសអ្នកបួស​អង្គណាដែលប្រព្រឹត្តខុស ។ បញ្ហានៅត្រង់ថា អំពើអាក្រក់ដែលពួកក្បាលដែកគោល ចង់សំដៅយកនោះជាអ្វី? អ្នកមិនស្របនឹងមតិខ្លួនជាអំពើអាក្រក់ឬទេ? ហើយត្រូវជេរប្រមាថ​អ្នក​មានមតិជំទាស់នោះឬទេ?

សរុបមក ពួកក្បាលដែកគោលមិនបានដើរតួនាទីកម្ចាត់អំពើអាក្រក់ដូចពាក្យស្លោកទេ ផ្ទុយទៅវិញ កំពុងដើរតួនាទីលាបពណ៌មនុស្សល្អក្នុងសង្គម និង បំផ្លាញជំនឿទុកចិត្តចំពោះស្ថាប័ន​សាសនា​របស់ជាតិ ៕

Comments