លោក ហ៊ុន កុសល ដៃគូតុមូល ព្រំស៊ីណែត ខឹម វាសនា ជំរុញឲ្យព្រះសង្ឃចេញធ្វើបាតុកម្មប្រឆាំងបក្សជួង​


លោក ហ៊ុន កុសល ដែលធ្លាប់បបួលលោក ខឹម វាសនាឲ្យឡើងតុមូល​ពិភាក្សារឿងមួយចំនួន​របស់បក្សជួយដែលតែងតែវាយប្រហារស្ថាប័នសាសនានោះ បានជម្រុញអោយព្រះសង្ឃ និងពុទ្ធ​បរិស័ទបាតុកម្មបញ្ឈប់អំពើឆ្កួតលីលារបស់ ខឹម វាសនា និង បក្ខពួក

នៅលើគណនីហ្វេសប៊ុក និង ផេករបស់ខ្លួន នារសៀលថ្ងៃទី ២២ ខែឧសភានេះ លោក ហ៊ុន កុសល  បានសរសេរសារ​បង្ហោះលើ​បណ្តាញ​សង្គមហ្វេសប៊ុក ដោយចាត់ទុកលោក ខឹម វាសនា អតីតទណ្ឌិតនៅគុក PJ និងក្រុមក្បាលដែកគោល ថាជាមេបង្កអធិករណ៍ក្នុងព្រះពុទ្ធសាសនា ដែលនាំអោយសង្គមខ្មែរមានភាពច្របូកច្របល់ និង​ បែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ  ។ លោកបន្តថា ព្រះសង្ឃខ្មែរ និង ពុទ្ធបរិស័ទ គួរតែក្រោកឈរឡើងដើម្បីធ្វើបាតុកម្មបញ្ឈប់អំពើលីលារបស់បុគ្គល ខឹម វាសនា និង បក្ខពួក អោយដូចកាលធ្វើបាតុកម្មប្រឆាំងការបង្កើតនិកាយថ្មីមួយ ឈ្មោះថា ​ធម្មកាយ ។
Hun Kosal : ខឹម វាសនា ជាមេក្រុមព្យាយាមគ្រប់បែប​យ៉ាងដើម្បីបង្កើតអធិករណ៍​នៅក្នុង​ព្រះពុទ្ធសាសនា ជននេះមានបណ្តាញទាំងប្រុសទាំង​ស្រីជំនាញហែករឿង​តូចនៅក្នុង​សាសនា​ឱ្យជារឿងច្របូកច្របល់ដើម្បីបន្ថោកតម្លៃព្រះពុទ្ធសាសនាខ្មែរ។
ព្រះសង្ឃខ្មែរគួរចេញបាតុកម្មប្រឆាំងជននេះ ដូចកាលបាតុកម្មប្រឆាំងវត្តមាន​ព្រះធម្មកាយ​កាលកំឡុងឆ្នាំ ២០០០ (ចាំឆ្នាំមិនច្បាស់) បើមិនដូច្នេះទេជននេះ​នឹងមិនបញ្ឈប់​សកម្មភាព​ជាន់ឈ្លី​ព្រះពុទ្ធសាសនាឡើយ។

២២ ឧសភា ២០២០
ភ្នំពេញ, PO

Comments