ចាស់ទំនើង ខាន់ សុវណ្ណ ដែលជាមនុស្សសល់ពីសម័យខ្មែរក្រហម បានបង្ហោះសារសំឡេងបែបគំរាមកំហែងចំពោះព្រះតេជគុណ ជួន កក្កដា ថា នឹងវាយព្រះកេសលោកឲ្យទទួលស្គាល់កំហុសដែលថា លោកនឹងបង្រៀនសិស្សគណមិនឲ្យទៅធ្វើកម្មករសំណង់ទេ ។ ការដែលតា ខាន់ សុវណ្ណ តវ៉ាជំទាស់នេះ ព្រោះប្រទាំងទាស់នឹងគោលបំណងដែលគាត់ចង់បានកាលពីពេលមុនថា គាត់ស្នើសុំឲ្យផ្សឹកព្រះសង្ឃទាំងអស់ទៅធ្វើកម្មករសំណង់ ។
តាមធម្មតា ឪពុកម្តាយណាខ្លះចង់ឲ្យកូនខ្លួនឯងលំបាក ចង់ឲ្យកូនខ្លួនឯងទៅធ្វើកម្មករសំណង់ លុះត្រាតែអស់ជម្រើសប៉ុណ្ណោះ ព្រោះឪពុកម្តាយដឹងថា ការធ្វើកម្មករសំណង់ គឺជាការងារប្រើកម្លាំងបាយ មិនមែនជាការងារប្រើកម្លាំងខួរក្បាលទេ ។
យើងគួរតែស្ងើចសរសើរព្រះអង្គ ជួន កក្កដា ដែលសុខចិត្តប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីអនុគ្រោះសាមណេរតូចៗរាប់រយអង្គឲ្យបានសិក្សារៀនសូធ្យដើម្បីរំដោះខ្លួនឯងចេញពីអវិជ្ជា ឧបមាថា សាមណេរវត្តប្រាសាទនាងខ្មៅមានចំនួន ២០០ អង្គ មានន័យថា ឪពុកម្តាយរបស់សាមណេរមានរហូតដល់ ៤០០ នាក់ ឪពុក ២០០ នាក់ ម្តាយ ២០០ នាក់ សួរថាតើឪពុកម្តាយរបស់សាមណេរទាំង ២០០ អង្គ សុខចិត្តឲ្យកូនរបស់ខ្លួនទៅធ្វើសំណង់ដូចការចង់បានរបស់តា ខាន់ សុវណ្ណឬទេ?
ពួកគាត់ប្រាកដជាឆ្លើយថា ពួកគាត់មិនចង់ឲ្យកូនៗរបស់ពួកគាត់លំបាកដូចពួកគាត់ទេ ព្រោះទឹកចិត្តរបស់ឪពុកម្តាយតែងស្រឡាញ់កូន ព្រោះហេតុនេះឯង ពួកគាត់ទើបឲ្យកូនបានបួសរៀននៅក្នុងសម្នាក់រៀនវត្តប្រាសាទនាងខ្មៅ ពួកគាត់ជឿទុកចិត្តលើព្រះតេជគុណ ជួន កក្កដា ទាំងព្រះតេជគុណ ជួន កក្កដា ក៏ប្តេជ្ញាតស៊ូយ៉ាងក្រាញននៀលដើម្បីឲ្យសាមណេរតូច ៗ បានសិក្សារៀនសូធ្យឲ្យខ្ពស់តាមដែលអាចធ្វើទៅបាន
ឃើញថា ព្រះតេជគុណ ជួន កក្កដា ចាត់ជាព្រះសង្ឃគំរូ ១ អង្គក្នុងចំណោមរាប់រយពាន់អង្គទៀតដែលប្តេជ្ញាជួយអភិវឌ្ឍធនធានមនុស្សរបស់ប្រទេសជាតិ ផ្ទុយទៅវិញ តា ខាន់ សុវណ្ណ បានប្រមាថមើលងាយទឹកចិត្តសន្តោសប្រោសប្រណីនិងសេចក្តីប្តេជ្ញាចិត្តរបស់ព្រះតេជគុណ ជួន កក្កដា យ៉ាងធ្ងន់ធ្ងរ ដែលទង្វើប្រមាថកាតទាននេះត្រូវតែមានទោសតាមច្បាប់ក្នុងសង្គមនីតិរដ្ឋ ៕
ទស្សនាឃ្លិបខាងក្រោម
ប្រភព ៖ Cambodian Monks Network for Buddhism
Comments
Post a Comment