អ្នកខ្សោយបេះដូងហាមអាន ៖ ជម្រះមន្ទិលពាក្យថា​ ចោរថង់យាម របស់ពួក LDP



នៅក្នុងសង្គមមនុស្ស តែងមានអ្នកល្អ និង អ្នកអាក្រក់ ព្រោះហេតុនោះឯង ស្ថាប័នសម្រាប់ បង្រ្កាបមនុស្សអាក្រក់ទើបត្រូវបានបង្កើតឡើង ដូចជា ប៉ូលិស តុលាការជាដើម ។ ប៉ូលិស ឬ តុលាការដើរតួនាទីអនុវត្តច្បាប់ដើម្បីសណ្ដាប់ធ្នាប់របស់សង្គម ពោលគឺ ដើម្បីទប់ស្កាត់មនុស្ស​ក្នុងសង្គមមិនឲ្យប្រព្រឹត្តអាក្រក់ ដូចជា លួច ឆក់ ប្លន់ កាប់សម្លាប់ រំលោភ ឆបោក ជាដើម កាល​ណា​មនុស្សរបស់សង្គមប្រព្រឹត្តអំពើទាំងនេះ នឹងត្រូវប្រឈមនឹងការអនុវត្តច្បាប់របស់ប៉ូលិស ឬ តុលាការ ។
នៅក្នុងសង្គមសង្ឃក៏ដូចគ្នា តែងមានមន្រ្តីសង្ឃខាងធម្មវិន័យ ហៅថា វិនយធរ ឬ ហៅដោយ​ភាសាសាមញ្ញថា ប៉ូលិសសង្ឃ ដើរតួនាទីបង្រ្កាបអ្នកបួសណាដែលប្រព្រឹត្តខុសឆ្គងធម្មវិន័យ ទាំងនេះប្រព្រឹត្តទៅដើម្បីសណ្ដាប់ធ្នាប់របស់ស្ថាប័នសង្ឃដែលជាសាសនារបស់ប្រទេសជាតិហ្នឹងឯង ។
ឧបមាថា នៅក្នុងសង្គម មានមនុស្សខ្មែរណាម្នាក់លួចទ្រព្យរបស់អ្នកដទៃ ស្រាប់តែមានមនុស្សមួយ​ក្រុមតាំងខ្លួនឯងថាជាចៅក្រមក្រៅសង្គមកាត់សេចក្តីដោយម៉ៅរួមថា ពូជខ្មែរជាចោរលួចទ្រព្យគេ នៅពេលមានអ្នកដទៃតវ៉ាជាមួយនឹងក្រុមនោះ ពួកនោះក៏ចោទមកអ្នកតវ៉ានោះថា ជាចោរដូចគ្នា ទើបការពារគ្នាបែបនោះ តើបងប្អូនប្រជាពលរដ្ឋសុខចិត្តនឹងក្រុមនោះឬទេ? ឆ្លើយថា មិនសុខចិត្តទេ ព្រោះក្រុមនោះហៅចោរម្នាក់ ម៉ៅរួមខ្មែរទូទាំងនគរថាជាចោរដែរ យ៉ាងណាមិញ សង្គមសង្ឃក៏​មាន​អ្នក​បួសខិលខូចដែរ ប៉ុន្តែត្រូវបានកាត់សេចក្តីទៅតាមធម្មវិន័យរួចហើយ ប៉ុន្តែពួក LDP នៅតែចោទ​ប្រកាន់បែបម៉ៅរួមថា ព្រះសង្ឃជាចោរថង់យាម ពោលគឺ ពួកវាលើកយកអ្នកបួស​ខិលខូច​ណាមួយ​មកជាតឹកតាង ហើយចោទប្រកាន់ព្រះសង្ឃដទៃទៀតថាជាចោរថង់យាម ហើយនៅពេល​ព្រះសង្ឃ​អង្គណាតវ៉ាចំពោះពាក្យចោទប្រកាន់នោះ ពួកវាក៏ចោទមកអ្នកតវ៉ានោះថាជាចោរថង់យាមដែរ ទើប​ការពារមនុស្សខូចដូចគ្នា រហូតដល់ព្រះសង្ឃក្លាយជាជនរងគ្រោះយ៉ាងអយុត្តិធម៌ ព្រោះហេតុ​នោះ​ឯង ស្ថាប័នសង្ឃទើបមិនសុខចិត្តនៅស្ងៀមឡើយ ត្រូវធ្វើការតវ់ាប្រឆាំងជាមួយ​នឹងក្រុមនោះ​យ៉ាង​ស្វិត​ស្វាញដើម្បីស្វែងរកយុត្តិធម៌សម្រាប់ស្ថាប័នសង្ឃទាំងមូល ៕

Comments