កាលពីពេលថ្មី ៗ នេះ បក្សជួងបានលើកផ្លាកយ៉ាងធំនៅខេត្តតាកែវ ដើម្បីបង្ហាញថា បក្សបានរីកធំសម្បើមណាស់ តែធាតុពិតមិនដូច្នោះទេ គឺ លើកផ្លាកដើម្បីរៃអង្គាសប្រាក់ពីអ្នកគាំទ្រ ដោយលើកផ្លាកអស់ ៤ ម៉ឺនដុល្លារ ប៉ុន្តែរៃអង្គាសប្រាក់ពីអ្នកគាំទ្របាន ១៣ លានរៀលវិញ ឃើញថា លោក ខឹម វាសនា នៅតែឆ្លៀតឱកាសប្រមូលលុយពីអ្នកគាំទ្រដដែល ។
អ្នកគាំទ្រម្នាក់បាននិយាយថា ប្រធានបក្សចំណាយប្រាក់មិនចំគោលដៅ ដែលមានសំណេរដូចខាងក្រោម ៖
លើកផ្លាក់ធំចាយលុយច្រើនណាស់ លើកបាន៣ទៅ៥ ខែ កៅស៊ូចាស់ត្រូវដូរថ្មី បាន១ទៅ២ឆ្នាំ ដែកជ្រេះត្រូវដូរថ្មី ការចំណាយត្រូវបន្តជាហូរហែ ការខ្វាយខ្វល់មើលការពារជាប្រចាំ។ លុយលើកផ្លាកយក្សធំចឹង យ៉ាងតិចក៏ ១ ទៅ ៥ ពាន់ដុល្លាដែរ ខ្ញុំរាងទើសបន្ទិច ខ្ញុំតែងលឺពាក្យថាធ្វើទៀនដោយបញ្ញា ពិតមានប្រយោជន៏ត្រូវកាល ផ្លាកធំបញ្ឍរចោលគ្មានប្រយោជន៏ដល់ការពង្រីកសន្តានល្អរបស់បក្សទេ វាបានតែបង្ហាញកិលេសអួតគេថាអញធំអញសាមគ្គី អញមានការចូលរួមច្រើន តែខ្មែរមើលផ្លាក់ហើយ នៅតែមិនយល់ថាបក្សនិងល្អត្រង់ណាដែរ។
គំនិតខ្ញុំ ប្រសិនយកលុយធ្វើផ្លាកទៅសងសាលារៀន ឬបន្ទប់រៀនអោយក្មេងតាមមូលដ្ឋាន សងផ្ទះអោយអ្នកគ្មានជំរក ជីកអណ្ដូងទឹកអោយអ្នកខ្វះខាត ជាទង្វើជួយដ៏បរិសុទ្ធមិនដឹងកេរ៏ឈ្មោះល្អដល់បក្សប៉ុណ្ណាទេ មិនដឹងខ្មែរចាប់ផ្ដើមយល់ថាបក្សនេះមានសន្តានចិត្តល្អប៉ុណ្ណាទេ មិនដឹងពួកកាច់មូលបក្សវាខ្មាសបក្សប៉ុណ្ណាទេ មិនដឹងមន្រ្តីបក្សកាន់អំណាចសរសើបក្សប៉ុណ្ណាទេ មិនដឹងថាខ្មែរតាមដានបក្សប៉ុណ្ណាទេ គិតលើទង្វើត្រូវផលគឺព្រើលរោមប៉ះសក់ វាជាសិល្បៈនាំអោយដល់គោលដៅ។ សរសេរហើយធ្វើការធ្វើមិនដឹង អត់មានឈឺចាប់និងរឿងលើកផ្លាកទេ គ្រាន់តែស្ដាយលុយ ចាយមិនចំគោលដៅ ។
គ្រាន់តែគាត់និយាយពីការចំណាយខុសគោលដៅនោះ ពួកផ្កាប់មុខបក្សជួងបានចោមរោមជេរប្រទេចគាត់យ៉ាងព្រោងព្រាត វាឆ្លុះបញ្ចាំងថា បក្សជួងចាប់ផ្តើមលែងទុកចិត្តគ្នា គ្មានអ្នកណានិយាយអ្វីផ្សេងក្រៅរង្វង់បក្សបានទេ ពុំនោះទេ នឹងទទួលរងការជេរប្រមាថ គិតទៅ វប្បធម៌ជេរប្រមាថរបស់លោក ខឹម វាសនា ពិតជាមានឥទ្ធិពលចំពោះយុវជន LDP ពិតមែន ធ្វើឲ្យពួកគេលែងដឹងខុសត្រូវ មិនអាចវែកញែករវាងខុស និង ត្រូវបាន សូមពន្លឺនៃព្រះធម៌ជួយបំភ្លឺផ្លូវចិត្តរបស់គេឲ្យភ្លឺស្វាងឡើងដើម្បីគេចផុតពីផ្លូវអាក្រក់នោះ ៕
ផ្ទះល្វែង របស់ ខឹម វាសនា នៅសៀមរាប
Comments
Post a Comment