ខ្ញុំធ្លាប់លឺតែព្រះពុទ្ធគោតមលោកប្រៀបមនុស្សជំពូកខ្លះដូចជាសត្វតិរិច្ឆាន ឬ មនុស្សដូចជាសត្វនរកជាដើម ប៉ុន្តែពេលថ្មីនេះ មានលេចពាក្យថ្មីមួយថា “ព្រហ្មដូចជាសត្វតិរិច្ឆាន” ឈ្មោះ ខឹម វាសនា។ ព្រហ្មតិរិច្ឆានរូបនេះប្រមាថជាន់ឈ្លីសមណ:ភេទគ្រប់ព្រះអង្គ មិនកំណត់ខុសត្រូវពិតប្រាកដ ដៀលជេរអ្នកបួសមិនអើពើនឹងយកវិន័យរបស់អ្នកបួសមកធ្វើការវិនិច្ឆ័យឱ្យបានត្រឹមត្រូវតាមពុទ្ធវិន័យ ដោយយកលេសថា ដើម្បីកម្ចាត់លោកខូចៗ ។
យើងពិនិត្យមើល! តេជគុណ សំ ប៊ុនធឿន តេជគុណ សាន្ត សុជា តេជគុណ គូ សុភាព រួមទាំងគណៈសង្ឃផង ក៏ព្រហ្មតិរិច្ឆានរូបនេះដៀលជេរ ប្រមាថជាន់ឈ្លឺទៅតាមទំនើងចិត្តតិរិច្ឆានរបស់គេ ដោយគ្មានខ្លាចរអាច្បាប់ប្រទេសឡើយ។
ដើម្បីចូលរួមចំណែកជ្រោមជ្រែងពុទ្ធសាសនា សូមឱ្យបងប្អូនយល់ដឹងពីអ្នកបួសមាន ២ ប្រភេទ គឺ អរិយសង្ឃ និងសម្មតិសង្ឃ ។
អរិយសង្ឃគឺបានដល់អ្នកបួសដែលសម្រេចធម៌ផ្តាច់កិលេសទាំងពួងបាន ប៉ុន្តែសម្មតិសង្ឃវិញ គឺអ្នកបួសទៅតាមប្រពៃណីសាសនាដើម្បីប្រតិបត្តិអប់រំនៅវត្តអារាមនានានៅក្នុងប្រទេសដែលគោរពព្រះពុទ្ធសាសនាមានកម្ពុជាជាដើម។
កម្ពុជាមានអ្នកបួសជាង ៥ម៉ឺនអង្គទូទាំងប្រទេស នៅក្នុងចំណោម៥ម៉ឺនអង្គនោះស្ថានភាពឋានៈមុនពេលចូលបួសមិនដូចគ្នាទេ គឺ មានច្រើនប្រភេទមនុស្ស និយាយខ្លីមនុស្សនៅក្នុងសង្គមខ្មែរមានបែបណា អ្នកចូលបួសក៏មានប្រភេទនោះដែរ។
គ្រាន់តែអ្នកបួសខ្លះខំប្រឹងរៀនសូត្រប្រតបត្តិខ្លួនទៅតាមសមត្ថភាព និងបញ្ញាឧបនិស្ស័យរៀងៗខ្លួនទៅ ក៏មានក្លាយជាបញ្ញាជន ជាអ្នករំដោះជាតិក៏មានជាច្រើនរូប ច្រើនអង្គផងដែរ។
ប៉ុន្តែបើយើងរំលឹកដល់គ្រួសារខ្មែរខ្លះពេលបញ្ជូនអ្វីមួយទៅវត្ត មិនថា មនុស្ស សត្វ ឬសម្ភារៈប្រើប្រាស់ មួយចំណែកគឺប្រើប្រាស់នៅផ្ទះមិនបាន។ ឧទាហរណ៍ កូនដើរលេងជក់ថ្នាំញៀនដែលអប់រំមិនបាន ឬប្រភេទកូនគ្រប់គ្រងលែងបានក៏បញ្ជូនទៅវត្ត (នេះខ្ញុំសូមមិននិយាយពីអ្នកបួសចេញត្រកូលក្រីក្របួសដើម្បីរៀនសូត្រកសាងចំណេះទេ) បើចំពោះសត្វវិញ ជាសត្វដែលគ្រួសារទាំងនោះយល់ថា ជាសត្វចង្រៃមិនអាចឱ្យនៅស្រុកភូមិបានក៏បញ្ជូនទៅវត្ត បើសម្ភារៈវិញមានផ្ទះ ឬគ្រែដេកជាដើម បើយល់ថា ផ្ទះឬគ្រែនោះខ្មោចព្រាយបីសាចនៅ ឬម្ចាស់ចងកស្លាប់ក៏បញ្ជូនទៅវត្ត។ ខ្ញុំនិយាយបែបនេះ មិនមែនបានន័យថា វត្តអារាម ឬព្រះសង្ឃមានរើសអើងទេ វត្តអារាមទទួលយកសព្វគ្រប់ទាំងអស់ពីបរិស័ទ មិនថាសុខ មិនថាទុក្ខ ឬ អាក្រក់ល្អទេ គឺវត្តអារាមតែងទទួលដោយសេចក្តីសន្តោស និងបំពេញតួនាទីក្នុងនាមជាកន្លែងសង្រ្គោះ និងស្ថាប័នអប់រំដ៏សំខាន់របស់ប្រទេសជាតិ។
វត្តអារាមព្រះពុទ្ធសាសនាដោយមានអ្នកបួសដឹកនាំ ក៏បានផ្តល់ជម្រកដ៏អស្ចារ្យដល់សិស្សនិស្សិត ក្រីក្រជាច្រើន បានក្លាយជាឧត្តមជន ឬអ្នកនយោបាយរបស់ខ្មែរ សូម្បីតែលោកនាយរដ្ឋមន្រ្តីហ៊ុន សែន ក៏ជាអតីតក្មេងវត្ត និងមានមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលជាច្រើនក៏ជាអតីតក្មេងវត្តផងដែរ។
តាមរយៈគុណសម្បត្តិដ៏ធំធេងរបស់ព្រះពុទ្ធសាសនា សូមបងប្អូនប្រជាជាតិខ្មែរ មានប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះព័ត៌មានដែលផ្សាយដោយក្រុម LDP មានព្រហ្មតិរិច្ឆាន ខឹម វាសនា ជាមេក្រុមបង្កហេតុក្នុងចេតនាកម្ទេកអ្នកបួស និងពុទ្ធសាសនា តាមរយៈបុករុកកំហុសអ្នកបួសមួយចំនួនឱ្យក្លាយជាវិបត្តិសង្គមជាតិ ដើម្បីឱ្យមនុស្សមើលមកសង្គមអ្នកបួស ក្លាយជាសង្គមមួយពោពេញដោយរឿងអាស្រូវ បង្អាកសេចក្តីជ្រះថ្លាបរិស័ទចំពោះព្រះសង្ឃខ្មែរ។ សូមបងប្អូនចាប់អារម្មណ៍ និងតាមដានក្រុមព្រហ្មតិរិច្ឆាននេះឱ្យប្រគៀក ដើម្បីកុំឱ្យក្រុមតិរិច្ឆាននេះបន្តបំផ្លាញពុទ្ធសាសនា។
ប្រជាជាតិខ្មែរ មិនត្រូវចង់បានភាពល្អឥតខ្ចោះពីព្រះពុទ្ធសាសនា ឬពីសង្គមសង្គមសង្ឃពេកទេ ព្រោះអ្នកបួសចេញកូនស្រុក អ្នកស្រែ អ្នកខេត្ត អ្នកក្រុងនេះឯង ដូច្នេះខុសត្រូវ អាក្រក់ល្អ វាចៀសមិនផុតឡើយ។ សង្គមអ្នកបួស ក៏កើតចេញពីសង្គមជាតិរបស់យើងដែរ៕
Comments
Post a Comment