ខឹម វាសនា​ និយាយថា ជេរឲ្យភ្ញាក់រលឹក មានចម្លើយ



"​ យេីង​ជេរ​តែ​ពួកខូចទេ​ ជេរ​ឲ្យ​ភ្ញាក់​រលឹក"​ ​សម្ដីលោក ខឹម វាសនា​ ។
ខ្ញុំថា​ យេីង​គិតថា​គេ​ខូច​ យេីង​ក៏ជេរគេ​ ដល់គេ​គិតថា
យេីង​ខូច​វិញ​ គេក៏ជេរបក​មក​យើង​វិញ​ ។ សេចក្ដី​ភ្ញាក់​
រលឹក​នៅ​ឯណា?​ កេីតចេញពី​ណា​? បេីមនុស្ស​មិនអាច​ពិចារណា​រក​ឃេីញ​សេចក្ដី​ល្អ​បាន​ ?

ជេរទៅ​ ជេរ​មក​ តេី​សង្គម​នេះ​ទៅជា​បែប​ណា​ ?
បេីការ​ជេរ​អាច​កែប្រែ​មនុស្ស​បាន​ ប្រទេស​រីកចម្រើន​ក្នុង​លោក​ គេ​បេីក​តែ​សាលា​ជេរ​ហើយ​ ។

ហ៊ឺ​... ពេល​ខ្លះ​ អ្វីៗ​មិនមែន​ជា​ដំណោះស្រាយ​ តែ​មេីលទៅដូច​ដំណោះ​ស្រាយ​ ។ ពេល​ខ្លះ​អ្វីៗ​មិន​មែន​ជា​ចម្លើយ​ពិត តែ​មេីល​ទៅ​ ដូច​ជា​ចម្លើយ​ដែរ​ ។

ឧទាហរណ៍​ ជាក់ស្ដែង​កាល​ខ្ញុំ​បង្រៀន​នៅ​វិទ្យាល័យ​ត្បែង​ ចន្លោះ​ឆ្នាំ​២០១១​ ដល់​២០១៤​ ក្នុង​ថ្នាក់​រៀន​មួយ​ ខ្ញុំសួរ​សិស្ស​ថា ហេតុអ្វី​បាន​ជា​មនុស្ស​មិន​ចង់​ស្លាប់​ ? សិស្ស​ប្រុស​ម្នាក់​លេីកដៃ​ឆ្លើយ​ភ្លែត​ មនុស្ស​មិន​ចង់​ស្លាប់​ ព្រោះ​គាត់ចង់​រស់។

សិស្ស​ផ្សេង​ៗទៀត​សេីច​ក្រេវ​ ព្រោះ​ស្ដាប់​ទៅ​សមហេតុផលដែរ​ ។ ខ្ញុំក៏​សួរ​តទៅទៀតថា​ ហេតុអ្វី​បានជា​មនុស្ស​ចង់រស់​ ? សិស្ស​ដដែល​ងេីប​ឆ្លើយ​ទៀត​ មនុស្ស​ចង់​រស់​ព្រោះមិនចង់​ស្លាប់​ ។ សិស្ស​ក្នុង​ថ្នាក់​ សេីចក្រេវ​ម្ដង​ទៀត​ ។

ស្ដាប់​ទៅ​ នៅ​តែ​សម​ហេតុផល​ ។ ខ្ញុំ​មិនទាន់​តបក៏លេីក​សំណួរ​មួយ​ទៀត​ ហេតុ​អ្វី​មនុស្ស​មិនចង់ស្លាប់​ហេីយចង់​រស់​ ? សិស្ស​ក្នុង​ថ្នាក់​ស្ងាត់​​ច្រៀប​ ។​ សិស្ស​ដែល​ឆ្លើយ​ពីរដង​​មុន​ ក៏​នៅ​ស្ងៀម​ ។ ខ្ញុំ​សួរ​ថា​ ហេតុអ្វី​បាន​ជា​គ្មាន​អ្វី​ឆ្លើយ​ទៀត​ ? ព្រោះ​ថា​ អ្វីៗ​ដែល​ប្អូន​ឆ្លេីយ​មុន​វា​មិនជា​ចម្លើយ​ពិត​ប្រាកដ​ទេ​ ។

"​ ការ​ពិចារណា​ ជា​ស្ពាន​ទៅរក​ចំណេះ​ដឹង​ពិត​ប្រាកដ​"​ ។ ស៊ូខេមរិន្ទ

ឃើញថា ការជេរប្រមាថមិនមែនជាដំណោះស្រាយទេ​ ប៉ុន្តែវានាំឲ្យបញ្ហាទៅវិញ គឺ បញ្ហាស្មុគស្មាញ​ឡើង ព្រោះធ្វើឲ្យពលរដ្ឋមានការជេរគ្នាទៅវិញទៅមក បង្កជម្លោះរវាងគ្នា ។

លោក ខឹម វាសនា ឆ្លើយតបសំណេរខាងយ៉ាងក្ដៅក្រហាយដូចខាងក្រោម ៖

យី!គិតទៅមនុស្សឡប់ វាចេះតែគិតឃើញរឿងវាហ្នុងមកនិយាយបានរហូត ដែលត្រូវគឺ ចាប់សញ្ញាចិត្តរបស់គេអោយចំត្រឹមត្រូវ ហើយប្រតិកម្មអោយត្រឹមត្រូវ បើចាប់សញ្ញាចិត្តបានថាវាខូច ត្រូវប្រតិកម្មតបដោយពាក្យជេរ គឺជេរហ្នុងហើយ។ នេះគឺផ្នែកខាងយើង។ ចំពោះផ្នែកខាង​អ្នកឯង​វិញ យើងមិនខុសសោះ ហើយអ្នកថាយើងខុស ហើយចង់ជេរ ខ្ញុំមានទៅបិទមាត់អ្នកឯណា វាជាតម្លៃរបស់អ្នកឯងទេតើ អ្នកឯងចង់ប្រតិកម្មខុស ឬត្រូវស្រេចតែអ្នកឯងទេ គ្មានឥទ្ធិពលអី​មកលើយើងទេ ចិត្តយើងមិនជាប់លោកធម៌លាភ យស សរសើរ សុខអីហ្នុងទេ។


រឿងត្រឹមត្រូវខ្លីសោះគឺចាប់សញ្ញាចិត្តចំ ហើយប្រតិកម្មតបវិញអោយសមស្រប តែប៉ុណ្ណឹង គឺ ឯវំ។ ហើយស្រាប់តែមកធ្វើឯងចេះបកស្រាយហូរហែរឯណាឯនោះទៅវិញ។ ណ្ហើយ! ទៅរកដបទឹកដោះម៉ែទុកអោយបៅអោយឆាប់ធំទៅអាអូន ៕

Comments