បួស​មិនរៀន​ មិនប្រតិបត្តិ​ ឆ្កួតខ្លួនឯង បន្ទោស​ព្រះពុទ្ធ​សាសនា



ជំនឿសាសនាគ្មានច្បាប់ណាហាមឃាត់ទេ​ ព្រោះជាសេរីភាពខាងជំនឿ ។ សាសនាធំ ៗ របស់ពិភពលោក មាន ៤ គឺ ព្រះពុទ្ធសាសនា គ្រិស្តសាសនា ឥស្លាមសាសនា និង ព្រហ្មញ្ញសាសនា ។ បណ្តាសាសនាទាំង ៤ សុទ្ធតែមានមនុស្សគោរពបូជារាប់រយលាននាក់ ។ ព្រះពុទ្ធសាសនាចាត់​ជា​សាសនា​ប្រភេទអទេវនិយម មិនជឿលើព្រះអាទិទេពបង្កើតផែនដីទេ ប៉ុន្តែជឿលើច្បាប់ធម្មជាតិ ។
ជនជាតិណាក៏អាចសិក្សានិងគោរពព្រះពុទ្ធសាសនាបានដែរ ។

មានបុរសជនជាតិខ្មែរម្នាក់ធ្លាប់បួសក្នុងសម្នាក់ព្រះពុទ្ធសាសនា ប៉ុន្តែក្រោយមក បានសឹកទៅចូល​គ្រិស្ដសាសនា សិក្សានិងជឿស៊ប់ក្នុងគ្រិស្ដសាសនានោះ គាត់មានគណនីហ្វេសប៊ុកថា Veasna In Christ  គាត់និយាយក្នុងន័យបន្តុះបង្អាប់អ្នកបួសក្នុងព្រះពុទ្ធសាសនា ដែលមានសេចក្ដីដូច​ខាងក្រោម
អង្គុយមើលរូបខ្លួនឯង ហើយគិតថា បើហ៊ានតែនៅយូរបន្តិចទៀត ប្រាកដជាចេះសីុពោតស្ងោ ឬ ផ្អើលពេញហ្វេសប៊ុកក្លាយទៅជាតារាល្បីបាត់។

និយាយតាមត្រង់ កាលនោះខ្ញុំអត់ដឹងអ្វីជាការខុសឆ្គងសោះ គឺដឹងតែថាខ្លួនឯងល្អ ខ្លួនឯងត្រឹមត្រូវ ខ្លួនឯងជាអ្នកមានបុណ្យ...ជានិច្ច។

ទើបតែពេលនេះ ដែលខ្ញុំគិតយល់ច្បាស់។ ហើយអង្គុយហួសចិត្តស្ងើចថា ហេតុអ្វីបានជាពេលនោះខ្ញុំគិតមិនឃើញយ៉ាងដូចពេលនេះ?

ពេលអានព្រះគម្ពីរ ចំកន្លែងខ្លះព្រះបន្ទូលធ្វើអោយខ្ញុំខ្មាសចំពោះព្រះ និងខ្មាសខ្លួនឯងមែនទែន។ ពីព្រោះព្រះបន្ទូល ដាក់ចំៗ ហើយពិតដូចជាអ្វីដែលមានលាក់នៅក្នុងចិត្តខ្ញុំពិតមែន។

ឥលូវនេះ បើទោះជាគេជួលអោយខ្ញុំទៅធ្វើដូចមុនទៀត ក៏អត់ទៅដែ។ រខ្មាស់ណាស់លោកអើ!!


ព្រោះតែមើលឃើញទង្វើរបស់បុរសខាងលើនិយាយស្ដីហាក់មើលស្រាលស្ថាប័នព្រះពុទ្ធសាសនា អ្នកធ្លាប់កាន់សាសនាគ្រិស្ដជាជនជាតិខ្មែរដែរហើយបានបួសរៀនក្នុងសម្នាក់ព្រះពុទ្ធសាសនា ដែលមានគណនីហ្វេសប៊ុកថា Mc Mann បានឆ្លើយតបទៅនឹងសំណេររបស់អន្ទិតខាងលើដូច តទៅនេះ

👍បួស​មិនរៀន​ មិនប្រតិបត្តិ​ ឆ្កួតខ្លួនឯង បន្ទោស​ព្រះពុទ្ធ​សាសនា​!

ពេលឃេីញ​គាត់​ផុសភ្លាម​ខ្ញុំ​ចង់តែសេីច​ ចង់​សួរថា​គាត់​បួសយូរប៉ុណ្ណា​ ហេីយ​រៀន​បាន​អ្វី​ខ្លះ? ហេតុអ្វី​ហ៊ាន​ពោលស្តីលេីព្រះ​ពុទ្ធ​សាសនា​? 😁😁

មិនលាក់បាំង​ទេ!  ខ្ញុំពីមុន​គឺជាអ្នក​កាន់​គ្រឹស្តសាសនា​ម្នាក់​ ជាអ្នក​អាន​គម្ពី​ក្នុង​វិហារ​ ក៏ជាអ្នក​ធ្លាប់​ទទួល​ងារជាអ្នកនាំព្រះបន្ទួល​ ជា​បុត្រ​របស់​ព្រះ​យេស៊ូ!  👍👍

ខ្ញុំ​អាន​គម្ពី​គ្រឹស្តដំបូង​និយាយ​ពី​ជីវិត​ទ្រង់​ និងព្រះ​បន្ទួលរបស់ទ្រង់!  ក្រោយមក​ខ្ញុំ​រៀនពី​ខ​ ដែលចែង​ក្នុង​សាសនា​ និង​ ព្រះ​បន្ទួល​របស់ទ្រង់​មកកាន់​បរិស័ទ​-ល-។ 👍👍

ខ្ញុំ​អាន​ពី​គម្ពីរ​គ្រឹស្តដំបូង​ ខ្ញុំ​ក៏ដូច​ជា​ក្មេងៗ​ដទៃ​ទៀត​ដែរ​ គឺ​ គិតថា​មាន​តែ​ព្រះបន្ទួលរបស់ទ្រង់ទេ​ដែលល្អគ្មានពីរ​ ការ​រៀប​រាប់​ពី​ជីវិត​ទ្រង់​មេីលទៅ​គួអោយ​អាណិត​ទ្រង់ណាស់​ ពិសេស​កេីតទៅ​ជា​ចិត្ត​ស្អប់​ពួក​សម្លាប់​ទ្រង់​ កេីត​ចិត្ត​ចង​អាឃាត​ តែ​ក៏កេីត​ចិត្ត​សោមនស្ស​ពេលដឹងថា​ទ្រង់​ឡេីង​ស្ថានសួគ៌​ កេីតជា​ព្រះ​ ឯចិត្តខ្ញុំពេលនោះ​ចង់តែ​ទៅកេីត​ជាមួយ​ទ្រង់​ ទោះយប់ណា​ក៏​សុបិនឃេីញ​ទ្រង់​ដែរ! ហេីយ​តែងតាំង​ចិត្ត​អធិដ្ឋាន​ព្រះ​អង្គក្នុង​ចិត្ត​ជានិច្ច​។

តែ​អ្វីៗ​...ដូច​ជា​កាយល់​សប្តិ​ និយាយ​អោយ​ខ្លីទៅ​ហៅថា ​រវេីរវាយ​ចិត្ត​  ខ្ញុំ​បាន​មកបួស​ ខ្ញុំ​បាន​អាន​គម្ពីរ​ព្រះ​ពុទ្ធសាសនា​បាន​ច្រើន​គួរសម​ ព្រះ​ត្រ័យបិដក​ ស្ត្រាស្លឹករឹត​ កំណាព្យ​ដាស់តឿន​អ្នកប្រាជ្​ញខ្មែរ​ និង​អក្សរ​សិល្ប៍ពុទ្ធនិយម​ផ្សេង​ៗ-ល-។  ខ្ញុំ​មានការ​យល់ដឹងថ្មី​ បដិបត្តិថ្មី​ ស្គាល់​ហេតុ​ពិតថ្មីៗ​-ល-។ ពេលដែលខ្ញុំទៅ​យក​ព្រះ​គម្ពីរ​ចាស់ៗរបស់​គ្រឹស្តមកអានទេីបខ្ញុំដឹងថា​ ជា​មនោគម​នយោបាយ​របស់​ពួក​អ៉ឺរ៉ុប​សុទ្ធ​សាធ​ដែល​ជះ​មកលេី​គ្រឹស្តបរិស័ទ​ អោយ​កេីត​ចិត្ត​ស្អប់​ពពួក​អភិជន​ពិសេស​ពួក​ជនជាតិ​ជ្វីប​ (អ៉ីស្រាអ៊ែលបច្ចុប្បន្ន)។  ដូច​យ៉ាង​ហ៉ីត្លែរ​ចង់គំនុំ​រហូត​កេីត​ចិត្ត​សម្លាប់​ជនជាតិ​ជ្វីប​  និង​ពលរដ្ឋ​រ៉ូស្សុី​ អ៉ីតាលី​ សម្លាប់​ជនជាតិ​ជ្វីប​ដូច​គ្នា-ល-។

ខ្ញុំ​បានទៅ​សុំ​សៀវភៅ​មិត្តម្នាក់​ដែល​រៀនជាមួយគ្នា​(គេកាន់​គ្រឹស្តសាសនា)​ គម្ពីរ​នោះ​គឺ​ទេីប​រៀបរាង​ថ្មីៗ​ទេ​ដោយ​ខ្មែរ​ម្នាក់(ខ្ញុំ​មិនចាំឈ្មោះ)​ ខ្ញុំ​អាន​ចប់​ពីរដង​។  ក្នុង​សេចក្ដី​នៃ​ព្រះ​បន្ទួល​ម្តងនេះ​ខុស​ពី​ព្រះ​គម្ពីរ​មុន​ រាល់​ពាក្យ​របស់​ព្រះអង្គ​យេស៊ូគ្រិស្ត​ហាក់មាន​ធម៍ព្រះពុទ្ធច្រេីន​ និង​អធិប្បាយ​ក្បោះក្បាយ​  តែ​សុទ្ធតែ​ធម៍របស់​ព្រះ​ពុទ្ធសាសនា​  ខ្ញុំ​មាន​ការងឿងឆ្ងល់បាន​ទៅ​ស្រាវជ្រាវ​អ្នក​បកប្រែ​រៀបរាង​(អ្នកចងក្រងសៀវភៅ)​ តាមពិតគាត់គឺជា​ពុទ្ធ​បរិស័ទ​ ហេីយធ្លាប់​បួស​បាន​២១វស្សា(២១ឆ្នាំ)​ ហេីយ​ត្រូវ​បាន​គ្រឹស្តសាសានជួលគាត់ទៅ​ធ្វេីជា​អាចារ្យ​ផ្សា​យព្រះ​បន្ទួល​របស់ទ្រង់​មកកាន់​បរិស័ទ​គ្រឹស្តិ​ ដោយ​អោយ​ប្រាក់ខែ​ប្រមាណជាង​១៥០០$​។  ជារឿយៗ​ បុគ្គល​នោះតែងវាយប្រហារមកកាន់​ព្រះពុទ្ធ​សាសនា​ មាន​ការ​ប្រៀបធៀប​ពី​ជីវិត​គាត់​កាល​នៅកាន់​ពុទ្ធសាសនា​និង​គ្រិស្ត​សាសនា​ថា​ខុស​គ្នាស្ទេីទាំង​ស្រុង​ កាល​កាន់​ពុទ្ធសាសនា​គ្មានអ្វីទេ​ ដល់​កាន់​គ្រិស្ត​គាត់​មាន​អ្វី​ៗគ្រប់យ៉ាង​ តែ​ខ្ញុំ​មិនដឹងថា​គាត់មានអ្វីទេ!

ខ្ញុំ​មកបួស​មិនដែលគិតថា​ព្រះពុទ្ធ​សាសនា​បាន​ផ្តល់អ្វីអោយខ្ញុំទេ​ តែ​ផ្ទុយ​ទៅវិញ​ ព្រះពុទ្ធ​សាសនា​បាន​បង្រៀន​ខ្ញុំ​ជាច្រើន​  តាំងពីការយល់ដឹង​ ឱកាស​រៀន​សូត្រ​  គំនិត​យល់ហេតុផល​ ច្បាប់​ធម្មជាតិ​ ជីវិត​ការរស់ជាសហគម៍សង្ឃ​ ការ​ចែករំលែក​ ការ​រៀបចំ​ឥរិយាបថ​រស់នៅ​ សីលធម៌​ក្នុង​ខ្លួន​ ក្នុង​សង្គម​ គុណ​ធម៌​និង​ជាពិសេស​ព្រះពុទ្ធ​សាសនា​បាន​បង្រៀន​ខ្ញុំ​អោយ​ជឿលេីខ្លួនឯង​ មិន​មែន​អទិទេព​ ខ្មោចព្រាយ​ ឬព្រះ​ជាម្ចាស់ណាមួយទេ​ ក៏មិន​ចាំបាច់ទៅ​ហត់នឿយ​ចំនាយពេល​ទៅ​ចូល​វិហ៊ា​អធិដ្ឋាន​ព្រះ​ណាមួយមកទុកក្នុងខ្លួនដែរ​ ពោលគឺខ្លួន​ជាទីពឹងខ្លួន​ ខ្លួន​ជាទីប្រយោជន៍ខ្លួន-ល-​ ហេីយខ្ញុំក៏មិនចាំបាច់ដេកមមេីរទៅឡេីង​ស្ថានសួគ៌​សុខស្រួល​ជាមួយព្រះឡេីយ😂😁

ចុង​ក្រោយ​របស់​ខ្ញុំ​ បេីកុំខ្ញុំមកបួសម្លេះ​ខ្ញុំ​ប្រហែល​នៅដេក​មមេីថា​បានឡេីង​ស្ថានសួគ៌​ជាមួយព្រះ​(មិនដឹងអស់ប្រេងឆាប៉ុន្មានលីតទេ😂)​ ម្លេះ​ខ្ញុំ​ប្រហែល​វង្វេង​ទិដ្ឋិយល់ថា​មានតែ​ព្រះ​យេស៊ូគ្រិស្ត​ទេ​ដែលមាន​ទ្រឹស្ដី​ល្អ​ ប្រោសសត្វ​ សង្គ្រោះ​សត្វ​ និង​ម្លេះ​ប្រហែល​ជាគុកហេីយដឹង​ព្រោះ​មិត្ត​អ្នក​ស្មោះ​ជាមួយព្រះ​យេស៊ូគ្រិស្ត​របស់ខ្ញុំ​ម្នាក់ឥលូវ​បែកចិត្ត​បង្កេីត​អង្គការ​ជួយ​សង្គ្រោះ​កុមារ​ (មណ្ឌល​កុមារ​កំព្រា​)តាម​ពិតជួយ​លាង​លុយ​កខ្វក់​ និង​កំពុង​តែ​ប្រេីប្រាស់​កុមារជា​មធ្យោបាយ​បោកយកលុយ​សប្បុរសធម៌​ពី​បរទេសក្រោម​រូបភាព​ជួយ​សង្គ្រោះ​កុមារ-ល-។

មានអង្គកាច្រេីនណាស់ក្នុងស្រុកខ្មែរដែល​ប្រព្រឹត្តិអំពេីនេះ​ បេីរដ្ឋាភិបាលសេីប​អង្កេត​ច្បាស់​ជាប់គុកមិនខាន។


ឱវសានវាទ!  កុំគិតថា​អ្វី​ដែលខ្លួនធ្វេីល្អ​ឥតខ្ចោះ​!  កុំមាក់ងាយគេដោយ​ទង្វើរ​បុគ្គល​ម្នាក់​ ចូរ​សិក្សាពីសាសនៈប្រៀនប្រដៅរបស់​សាសនា​នោះ​ស្វែងយល់​ហេតុ​ផល​ពិត​ ច្បាប់ធម្មជាតិ​ និង​សេចក្តីពិត​ ជាជាងជឿគ្មានហេតុផល​ ហេីយមក​បង្អាប់គេ !


ឃើញថា បុរសទាំង ២ នាក់ ជាជនជាតិខ្មែរដូចគ្នា ប៉ុន្តែអាស្រ័យទៅលើការសិក្សា ទើបធ្វើឲ្យបុរស​ទាំង ២ នាក់ មានភាពផ្សេងគ្នា គឺ ផ្សេងគ្នាដោយទស្សនៈយល់ឃើញចំពោះព្រះពុទ្ធសាសនា ៕


Comments