លោក ខឹម វាសនា អួតណាស់រឿងខ្លួនឯងល្អត្រឹមត្រូវ រហូតដល់តាំងខ្លួនឯងជាអ្នកសង្រ្គោះអ្នកដទៃទៀត ប៉ុន្តែតាមសភាពជាក់ស្ដែង លោក ខឹម វាសនា កំពុងតែក្លាយជាជនឆបោកសង្គមយ៉ាងជាក់ច្បាស់់ ព្រោះអ្នកគាំទ្របក្សជួងជាច្រើនចាប់ផ្តើមបកស្បែកហែកមុខរបរបោកប្រាស់របស់លោក ខឹម វាសនា និង អ្នកយល់សម្ពន្ធមួយចំនួន ។
យោងទៅតាមម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Sath So បានសរសេររៀបរាប់ថា
រកស៊ីបោកតាម ខឹម វាសនា មើលទៅ បងៗ បោកតាមរូបភាពមនោសញ្ជេតនា ស្តាប់ទៅ នឹកឃើញរឿងខឹម វាសនា បោកបង ldp តាមរបៀបនេះ ខ្លះអស់ប្រពន្ធ ខ្លះអស់មុខរបរ ខ្លះទៀតអស់ដីអស់ធ្លី និង ខ្លះជាប់គុក ភាគច្រើនបងប្អូនញាតិជិតខាងនិងម្តាយឪពុក មិនរាប់រក ពីព្រោះយកលុយចូលបក្ស បំរើមនោសញ្ជេតនា ។
ហើយម្នាក់ទៀតជាអ្នកបញ្ចេញរឿងបោកយកម៉ូតូនោះបានសរសេរថា
#ជួយshareផងបងៗLDP🙏
សូមបងប្រុសដែលជាអ្នកយល់សម្ព័ន្ធ ដែលបានបោកប្រាស់យកម៉ូតូគេ សូមបងប្រុសមេត្តាយកមកសងម្ចាស់ដើមវិញផង។ ចរិកបុរសLDPគួរតែហ៊ានទទួលខុសត្រូវ។ កាតគ្រីខ្ញុំរក្សាទុក នឹងរងចាំបងប្រុសឆ្លើយតប ឬក្រោមការជំរុញអោយឆ្លើយតបពីប្រមុខបក្ស នឹងមហាគ្រួសារLDPរបស់បងប្រុស ដើម្បីភាពស្អាតស្អំ😔
ឃើញថា សមាជិកបក្សជួងមិនមែនជាមនុស្សស្អាតស្អំដូចការតាំងខ្លួនឯងនោះទេ វាគ្រាន់តែជារឿងនិទានដែលនិយាយពីការលើកខ្លួនឯងទម្លាក់អ្នកដទៃប៉ុណ្ណោះ ៕
Comments
Post a Comment