តា ខាន់ សុវណ្ណ លើកដៃសូមទោសគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រមាថមើលងាយស្ថាប័នសាសនានិងព្រះសង្ឃទូទាំងប្រទេស
ក្រោយពីការលើកឡើងរបស់លោក ខាន់ សុវណ្ណ ម្ចាស់ផេក និង ឆាណែល Khmer Mchas Srok កាលពីថ្ងៃទី ១៨ ខែឧសភា ដែលស្នើយោបល់អោយផ្សឹកព្រះសង្ឃទាំងអស់ ក្រោមអាយុ ៥៦ ឆ្នាំ ដើម្បីបំពេញតម្រូវការដែលខ្វះខាតកម្លាំងពលកម្មក្នុងស្រុក។ បន្ទាប់ពីការលើកឡើងនេះហើយ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ប្រជាពលរដ្ឋខ្មែរកាន់ព្រះពុទ្ធសាសនា និងព្រះសង្ឃនៅទូទាំងប្រទេស បានធ្វើការប្រតិកម្មយ៉ាងខ្លាំង ដោយទាមទារអោយលោក ខាន់ សុវណ្ណ សូមទោសជាសាធារណៈ ឬអោយអាជ្ញាធរមានចំណាត់ការតែម្តង។
នៅថ្ងៃទី២២ ខែឧសភា គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតមួយថ្កោលទោសយ៉ាងធ្ងន់ចំពោះគំនិតរបស់លោក ខាន់ សុវណ្ណ ហើយក៏ជម្រុញអោយលោក សុំទោសជាសាធារណៈ និងលះបង់គំនិតដ៏លាមកនោះចោល។ ២ ថ្ងៃក្រោយមក មិនបាត់ មិនស្ងាត់ មិនត្រឹមតែមិនសុំទោស លោក ខាន់ សុវណ្ណ ក៏ប្រឹងធ្វើការបកស្រាយតាមហ្វេសប៊ុក និង YouTube ដើម្បីការពារគំនិតរបស់ខ្លួន។ ស្រាប់តែមកដល់ល្ងាចមិញនេះ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា លោក ខាន់ សុវណ្ណ បានសរសេរសារបង្ហោះលើផេករបស់ខ្លួន ដោយសុំខមាទោសគណសង្ឃនាយកនៃព្រះរាជាណាវក្រកម្ពុជា ហើយថា "ខ្លួនខ្វះការពិចារណា និងបានធ្វើអោយប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា"។
ខាន់ សុវណ្ណ អពប ៖ លិខិតសុំព្រះរាជទានទោសរបស់ខ្ញុំព្រះករុណាខ្ញុំបាទ ខាន់ សុវណ្ណ សូមក្រាបថ្វាយបង្គំគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា!
តាមរយៈការបង្ហោះអត្ថបទមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្ញុំព្រះករុណា ខាន់ សុវណ្ណ ដែលជាការខុសឆ្គង និងបណ្ដាលឲ្យមានការប៉ះពាល់ដល់ព្រះពុទ្ធសាសនា។
ខ្ញុំព្រះករុណាសូមទទួលយកកំហុសនេះ និងសូមសំដែងការសោកស្ដាយចំពោះអ្វីដែលបានកើតឡើងដោយខ្វះការពិចារណា និងសុំព្រះរាជទានទោសពីសំណាក់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។
អាស្រ័យហេតុនេះ សូម គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទ្រង់ព្រះមេត្តាព្រះរាជទានទោស និងប្រោសប្រណីដល់ទូលបង្គំខ្ញុំព្រះករុណាខ្ញុំផង។
ភ្នំពេញ.ថ្ងៃទី២៣.៥.២០២០
២៣ ឧសភា ២០២០
ភ្នំពេញ, PO
Comments
Post a Comment