ឃើញអ្នកគាំទ្រដើរចេញពីបក្សជួងច្រើនឡើង ៗ លោក ខឹម វាសនា​ បញ្ជាឲ្យតាមកម្ចេចចោល


ប៉ុន្មានថ្ងៃកន្លងទៅនេះ លោក ខឹម វាសនា ហាក់ក្រពុលមុខខ្លាំងនឹងអតីតៈអ្នកគាំទ្រដែល​ដើរចេញ​ពីបក្សជួងដោយឥតអាឡោះអាល័យដល់មនោសញ្ចេតនារវាងពុកនិងកូនទៀត​នោះ ។ ឪពុកព្រំ​ចាប់ផ្តើម​មួម៉ៅក្ដៅខ្លាំងដែលអតីតៈកូនសម្ព័ន្ធហ៊ានបកស្បែកហែកមុខពុក​យ៉ាងព្រោងព្រាត​រហូតដល់​រង្គោះ​រង្គើដល់​បល្ល័ង្កព្រំដែលសោយសុខលើគំនរ​លុយកាក់របស់អ្នកគាំទ្រ​បក្សជួងមក​យ៉ាងយូរ​អង្វែង ។


លោក ខឹម វាសនា បានបញ្ជាទៅក្រុមការងារបក្សជួងឲ្យតាមកម្ទេចព្រះតេជគុណ ខឹម ប៊ុនលឿម ដែលព្រះអង្គធ្លាប់​គាំទ្រ​បក្សជួង​កាលពីមុន ប៉ុន្តែឥឡូវ ព្រះអង្គបានចេញមុខ​បកអាក្រាត​មុខមាត់​ពិតរបស់លោក ខឹម វាសនា​ ដែលធ្វើនយោបាយបោក​ប្រាសមហាជនខ្មែរ ។


ក្រុមការងារបក្សជួងដែលនៅសល់​ ទទួលបញ្ជារបស់លោក ខឹម វាសនា កំពុងតែមមាញឹក​ក្នុងការតាម​កម្ចាត់​អតីតៈអ្នកគាំទ្រជាច្រើន ដែលធ្វើការលាតត្រដាងនយោបាយទុច្ចរិតរបស់លោក ខឹម វាសនា ។
នៅក្នុងសារឆាតដែលបែកធ្លាយនោះ លោក ខឹម វាសនា បានបញ្ជាថា
"ប្អូនណាមានសមត្ថភាព IT ខ្លាំង ជួយធ្វើរឿងកំទេច លោក ខឹម​ ប៊ុនលឿមចោល" ។

បន្ទាប់ពីនោះ ក៏មានអ្នកទទួលបញ្ជា ថា "ខ្ញុំឲ្យគ្នាយើងចាត់ចែងរួចអស់ហើយពូ លៃលក​យ៉ាង​ណាឲ្យស្អាត កុំឲ្យគេឆែកឃើញថាមាន account ពីលើ facebook គេអាចដឹងរឿងយើងប្រឌឹត មានគ្នា​យើងម្នាក់ជំនាញកាត់តហើយពូកែដឹងរឿងលោកច្រើន  លឺថា គេប្រើកម្មវិធី fake chat playstore អាចសម្ដែងបាន តែគ្មាន account ពីរបីលើ facebook ទេ" ។


រឿងនេះបង្ហាញចេតនាយ៉ាងច្បាស់ថា លោក ខឹម វាសនា​ នៅពីក្រោយខ្នងនៃការ​បំផ្លាញ​ព្រះសង្ឃ ព្រះពុទ្ធសាសនាយ៉ាងពិតប្រាកដរួមទាំងការកាត់តរូបភាពផ្សេង ៗ ជាដើម ដើម្បីបង្ខូចកិត្តិយស​ព្រះពុទ្ធសាសនា ៕



Comments