តាមទាន់ជាន់កែងល្បិចបំផ្លាញសាសនារបស់ពួកចោរ LDP


ពួក LDP ដែលលើកខ្លួនឯងថាជាសភាវៈល្អនិងដើរតួជាចៅក្រៅតាមចិញ្ចើមថ្នល់នោះ កំពុងតែ​ក្លាយ​ខ្លួន​ជាចោរអនឡានដើរលាបពណ៌ ចោទប្រកាន់ មួលបង្កាច់​មនុស្សគ្រប់ប្រភេទនៅ​លើបណ្ដាញ​សង្គម ជាពិសេស បង្កាច់បង្ខូចព្រះសង្ឃ​ដែលជាអ្នកងាយរងគ្រោះបំផុតនៅក្នុងសង្គមខ្មែរ ។

ពួកវាបង្កើត Fake Account Name និងដាក់ Fake Photo Profile ដើម្បីក្លែងបន្លំអត្តសញ្ញាណ ហើយដើរជេរប្រមាថមនុស្សទាំងឡាយណាដែលមិនយល់ស្របនឹងក្រុមខ្លួន រហូតដល់មនុស្សម្នា​ក្នុងសង្គមលែងខ្វល់ជ្រលក់មាត់ជាមួយ ។


យោងទៅតាមគណនីហ្វេសប៊ុករបស់អ្នកដើរចេញពីបក្សជួងឲ្យដឹងថា
ការធ្វើរឿងថោក​ទាប គ្មានអ្នកណាពូកែជាងបក្សបិសាច ហៅ បក្សកណ្តឹង LDP នេះទេ
វាចេះសម្តែង​គ្រប់តួដូចមេបក្សបិសាចវាបេះដាក់ វាបង្កើត account យកឈ្មោះ Dou Vandoeun
អតីតៈមេគណខេត្តកំពង់ស្ពឺ ហើយទៅយករូបព្រះសង្ឃដទៃមកតាំង Profile ហើយធ្វើជាសរសេរ​ពាក្យមិនសមរម្យផ្សេងៗ ហើយក្រុមគ្នាវាមក Comment ហើយវាធ្វើជាឆ្លើយតប​សម្តែងជាម្ចាស់រូប ដើម្បីបង្ខូចឈ្មោះព្រះសង្ឃ។ នេះជាគំនិតថោកទាបបំផុតរបស់បក្សបិសាច LDP ដែលដើរតួនាទី​បំផ្លាញ​ស្ថាប័នសាសនា ។


ឃើញថា ព្រះសង្ឃខ្មែរសព្វថ្ងៃកំពុងតែក្លាយជាចំណាប់ខ្មាំង​សង្គមដោយសារការ​លាបពណ៌​និងចោទប្រកាន់​ដោយឥតមូលដ្ឋានមកលើស្ថាប័នសង្ឃ ហើយព្រះសង្ឃដែលជាអតីតៈកូនចៅ​អ្នកស្រុកនោះត្រូវបានពួក LDP ចោមរោមវាយប្រហារ​និងលាបពណ៌ដោយប្រការផ្សេង ៗ ដោយឥត​កោតក្រែងច្បាប់រដ្ឋអ្វីឡើយ ព្រោះទោសទណ្ឌដែល​មានចែងនៅក្នុងច្បាប់រដ្ឋមាន​កម្រិតស្រាលពេក និង មិនសូវត្រូវបានយកមក​អនុវត្តលើអ្នកជេរ​ប្រមាថព្រះសង្ឃទេ ព្រោះហេតុនោះឯង រឿងរ៉ាវ​អាក្រក់ ៗ ជាច្រើន​ទើបធ្លាក់​ទៅលើ​ព្រះសង្ឃ ហើយព្រះសង្ឃក្លាយ​ជាអ្នកទោសសង្គមដែលត្រូវគេ​រិះគន់ច្រើនដោយ​មិនឈរ​លើមូលដ្ឋានគ្រឹះនៃធម្មវិន័យនិងច្បាប់​ប្រទេសជាតិអ្វីឡើយ ។


ស្ថាប័នសង្ឃងាយនឹងដួលរលំបានដោយឥទ្ធិពលនៃពាក្យជេរប្រមាថនិងគ្មានចំណាត់ការសមរម្យ ។ យើងសាកគិតទៅមើល បើអ្នកបួសក្លាយជាអ្នកទោសសង្គម តើអ្នកណាខ្លះចង់បួស​ជាព្រះសង្ឃ? ហើយអ្នកកំពុងបួសត្រូវគិត​យ៉ាងណា​ដើម្បីគេច​ផុតពីការជេរប្រមាថនោះ?


មានតែការអនុវត្តច្បាប់របស់ប្រទេសជាតិទេទើបអាចការពារស្ថាប័នសាសនារបស់ប្រទេសជាតិបាន មិនដូច្នោះទេ ស្ថាប័នសាសនានឹងនៅតែជាស្ថាប័នងាយរងគ្រោះបំផុតក្នុងសង្គមខ្មែរ ៕

Comments