ពួក LDP ចាប់ផ្តើមវាយប្រហារព្រះតេជគុណ ខឹម ប៊ុនលឿមដោយប្រើសារឆាតក្លែងក្លាយជាមួយមនុស្សស្រី


កាលពីពេលថ្មី ៗ នេះ លោក ខឹម វាសនា បានបញ្ជាឲ្យក្រុមការងារបក្សជួងតាមកម្ចេចអ្នកដើរចេញពី​បក្សជួងទាំងអស់ ជាពិសេស បញ្ជាឲ្យកម្ទេចតេជគុណ ខឹម ប៊ុនលឿម ដែលព្រះអង្គលាតត្រដាង​នយោបាយ​ទុច្ចរិតរបស់លោក ខឹម វាសនា ។


នៅក្នុងឆាតក្លែងក្លាយនោះ ពួក LDP បានលាបពណ៌តេជគុណ ខឹម ប៊ុនលឿមដោយប្រើសារឆាត​ញ៉ែ​ស្រី​​ម្នាក់ ឈ្មោះ ឡាទី ប៉ុន្តែតាមពិត សារឆាតនោះសុទ្ធតែជាសម្ដីរបស់ពួកវាទាំងអស់ ដែលធ្វើសារឆាត​ក្លែង​ក្លាយ​តាមបញ្ជារបស់លោក ខឹម វាសនា ពីព្រោះពួកវាយល់ថា ព្រះសង្ឃជាបុគ្គលងាយ​រងគ្រោះ​បំផុតក្នុងសង្គមខ្មែរ ជាពិសេស រឿងរ៉ាវរវាងព្រះសង្ឃនិងស្រ្តី ។


ឃើញថា ពេលនេះ ពួក LDP ប្រហែលជាអស់លក្ខណ៍ក្នុងការអូសទាញ មហាជនឲ្យជឿជាក់ ក្នុងគោល​នយោបាយរបស់ខ្លួនហើយ ទើបងាកមកបំផ្លាញព្រះសង្ឃវិញ ជាពិសេស ព្រះសង្ឃណា ដែល​ប្រឆាំង​តវ៉ាជាមួយនឹងពួកវាដែលធ្វើនយោបាយបោកប្រាស់មហាជននោះ ៕

Comments