អ្នកគាំទ្រ LDP ម្នាក់ទៀត ប្រកាសដើរចេញពីបក្សជួង ព្រោះមើលឃើញថា លោក ខឹម វាសនា​ ដើរខុសផ្លូវ បែកកម្មដ្ឋាន


មានអ្នកគាំទ្រ LDP ជាច្រើន បានដើរចេញពីបក្សជួង ព្រោះតែមើលឃើញថាលោក ខឹម វាសនា ដើរខុសផ្លូវ ដែលបានផ្គងទុកជាមុនថានឹងបំបែកអំណាចប្រមូលផ្តុំ ដើម្បីឲ្យរាស្រ្តមានអំណាច ប៉ុន្តែក្រោយពីការ​ចាញ់ឆ្នោតជាច្រើនដង លោក ខឹម វាសនា ហាក់លែងចង់បានតំណែងតំណាង​រាស្រ្តដើម្បី​បម្រើ​ប្រយោជន៍ជាតិទៀតហើយ  ប៉ុន្តែលោក ខឹម វាសនា នៅតែរក្សាតំណែងជា​ប្រធានបក្ស និង អ្នកក្តោបក្តាប់កញ្ចប់ថវិកាបក្សដដែល  ។

អ្នកគាំទ្របក្សជួងជាច្រើនចាប់ផ្តើមមើលឃើញថា លោក ខឹម វាសនា លែងចង់ធ្វើនយោបាយ​ដើម្បីដណ្តើមអំណាចរដ្ឋទៀតហើយ ហេតុនោះ ពួកគេទើបដើរចេញពីបក្សជួងជាបណ្ដើរ ៗ ។
មានអ្នកគាំទ្របក្សជួងបានសរសេរសារនៅបណ្តាញសង្គមថា
ជាតិណា ៗ សូមមិនប្រាថ្នាជួបធម៌បែកស្លុយទៀតទេ ហើយក៏មិនប្រាថ្នាធម៌ចេញទៅឋានព្រហ្មដែរ យើងលាគ្នាត្រឹមជាតិនេះចុះ


ខ្លឹមសារដែលគាត់បង្ហោះនោះ គង់មានន័យថា គាត់សម្រេចចិត្តដើរចេញពីបក្សជួងជារៀងរហូត មិនចង់នៅក្នុងបក្សជួងនោះទៀតទេ ព្រោះនៅក្នុងបក្សមានបញ្ហាខុសប្រក្រតី ដែលមិនអាចរួមគិត រួមធ្វើ និង រួមទទួលខុសត្រូវជាមួយគ្នាបាន ។

ពាក្យដែលលោក ខឹម វាសនា ធ្លាប់និយាយថា អ្នកយល់សម្ពន្ធមិនងាយចេញទៅណាទេ ក្លាយ​ជា​ពាក្យកុហកបោកប្រាស់ហើយឥឡូវនេះ ព្រោះមានអ្នកគាំទ្រ​បក្សជួងជាច្រើន​បានដើរ​ចេញពីបក្សជួង របស់លោក ខឹម វាសនា ៕



Comments