ជូនបងប្អូន LDP ទាំងអស់បានអានលេង
ប្រហែលជាត្រូវច្រើនជាងខុស ព្រោះខ្ញុំបានសិក្សាតាមដានយ៉ាង យកចិត្តទុកដាក់តាំងតែ ពីគាត់ត្រូវបានដេញចេញពីគណបក្សសមរង្សីមកម្ល៉េះ ។
រាល់ការនិយាយពេលខ្លះ គឺ ល្អណាស់ គឺ ល្អត្រឹមបើកអង្គការ NGO បានប៉ុន្មានឆ្នាំ និយាយពន្យល់ពលរដ្ឋបានល្អណាស់ ខ្ញុំលួចសរសើរថា គ្រាន់បើមានវោហារសាស្ត្រល្អរបស់គេ ។ តែក្រោយមកត្រឹមបង្កើតបក្សដំបូង គឺ ល្អណាស់ តែជាអកុសល ប្រកួតប្រជែងបោះឆ្នោតបាន ១ អាណត្តិកន្លងទៅ ចាប់ផ្តើម ថ្លាក់ចុះក្នុងការតាមដានរបស់ខ្ញុំហើយ គឺបានចាក់ធ្លុះនូវបញ្ញា លោក ខឹម វាសនា ព្រមទាំងយល់យ៉ាងសីុជម្រៅនូវសញ្ញាខន្ធរបស់លោកប្រធានបក្សមួយនេះហើយ គឺចាក់ធ្លុះនូវសភាវៈអាក្រក់ចាប់ផ្តើមកើតនូវមហិច្ឆិតាខុសសម្តីខ្លួន មានធម៌អគតិលម្អៀងព្រោះស្អប់-ស្រលាញ់-ច្រណែន-និន្នា-ឈ្នានិស-។ល។ ក៏បានចាប់ផ្តើមប្រើសម្តីក្បត់នឹងយន្តការ ៨ ចំណុចមានគោលការថ្មីកឺមានតែអញ ។ ពេលនោះហើយ ទើបខ្ញុំបានកំណត់ដឹងយ៉ាងច្បាស់ថា ស្តាយគោលការណ៍នយោបាយមួយផ្នែកធំក្នុង LDP ដែលខ្ញុំយល់ថា អាចនឹងប្រមូលពលគឺកម្លាំងកសាងជាតិឡើងវិញបាន ។ តែជាអកុសលចិត្តសាហាវសម្តីស្រី និងជាបុគ្គលកំពូលអ្នកពោរពេញទៅដោយលោកធម៌ទាំង៨ ខ្វះការអប់រំចិត្ត គ្មានគ្រូណាប្រដៅ គ្មានមិត្តណាជួយកែតម្រង់ គ្មាននរណាមួយឱ្យមតិយោបល់ដោយដាច់ខាតបាន ម្ល៉ោះហើយ សកម្មភាពថោកទាបចាប់ផ្តើមកើតឡើងបន្តិចម្តងៗ យូរទៅៗក៏បានក្លាយខ្លួនជាមនុស្សត្រាស់ដឹងនូវនិយតមិច្ឆាទិដ្ឋិ យល់ថា មួយបក្សមានតែអញ កើតនូវធម៌ទោសៈ មោហៈ និងលោភៈពេញបន្ទុក ជាមនុស្សមានប្រាជ្ញាអាក្រក់ជួជាតិ ដល់កម្រិតមួយ គឺ គ្មាននរណា មានតែអញមួយគត់ គេទាំងអស់ខុសយកជាការមិនបាន ។ល។
ចាប់ពីនោះមក ចិត្តរបស់ខ្ញុំ ក៏ចាប់ផ្តើមកំណត់ដឹងច្បាស់នូវធម្មជាតិដែលមិនធ្លាប់ដឹង មិនធ្លាប់ឮ មិនធ្លាប់មានមក ក៏កាន់តែច្បាស់ឡើយថា"
ចិត្តចុងក្រោយ របស់ខ្ញុំបានចាក់ធ្លុះ នូវទង្វើពិតៗ របស់លោកមេបក្សនេះ ដោយធម្មវិន័យពុទ្ធសាសនាមកថ្លឹងថ្លែងដើម្បីឈ្វេងយល់ឱ្យកាន់ច្បាស់ឡើងៗ ក៏បានកើតចិត្តដឹងច្បាស់ ឃើញច្បាស់ ឮច្បាស់ដោយគ្មានសង្ស័យមួយសំកាំងឡើយ ថា លោក ខឹម វាសនា ជានិយតមិច្ឆាទិដ្ឋិ ជាមនុស្សឆ្កួតក្នុងទិដ្ឋិ ព្រះពុទ្ធសម្តែងបញ្ញត្តិបុគ្គលប្រភេទនេះថា ទិដ្ឋុម្មត្តិកជន គឺ ជនឆ្កួតនឹងទស្សនៈ របស់ខ្លួន ។
បុគ្គលប្រភេទនេះ ពេលដែលយើងចង់សរសេររិះគន់ និងថាឱ្យពេលដែលសួរដេញដោលទាល់ច្រកគឺអាងធម្មជាតិដែលមាននិយតមិច្ឆាទិដ្ឋិក្នុងចិត្តគឺ ជេរប្រមាថមើលងាយគេឯង ហូរជាងទឹកទន្លេមុខ៤ទៅទៀត ។ ដូច្នេះ ជននេះគ្មាននរណាប្រដៅបានទេ គឺជាបុគ្គលឥតកែបានឡើយ ។
សូមសរសេរប៉ុណ្ណឹងចុះ ឱ្យក្មេងពាលនិយមជេរជាគោលការណ៍នយោបាយរបស់គាត់បានដឹងខ្លះៗពីប្រវត្តិនៃមិនបានចូលរួមរបស់ខ្ញុំក្នុងបក្សLDPព្រោះខ្ញុំបួសរៀន មិនមែនបួសលេងសើចទេកាលនោះ ។
នឹងបន្តបកស្រាយរឿងនេះបន្ថែមទៀត នៅពេលណាមួយ ដែលពលក្មេងពាលនិយមជេរ ចង់ដឹងពីដំណើរការដែលខ្ញុំបានតាមដានសារនយោបាយលោក ខឹម វាសនា ខ្ញុំនឹងផ្សាយនិយាយ បន្តផ្ទាល់ ដើម្បីស្រាយបញ្ហាការត្រាស់ដឹងពីសកម្មភាព មេបក្សមួយនេះ។
២៤ ឧសភា ២០២០
អ្នកដើរចេញពី LDP
Comments
Post a Comment