បែកធ្លាយការសម្ងាត់រឿងការលើកផ្លាកបក្សជួងនៅខេត្តតាកែវ


លោក ខឹម វាសនា ដែលលើកខ្លួនឯងជាព្រហ្មជាន់ខ្ពស់នោះ កាលពីពេលថ្មី ៗ នេះបាននាំកូនសម្ព័ន្ធ​លើកផ្លាក​បក្សនៅខេត្តតាកែវ ។

យោងទៅតាមបបូរមាត់លោក ខឹម វាសនា បានប្រាប់ទៅកូន ៗ សម្ព័ន្ធថា​ ការលើកផ្លាកបក្សនេះ​ចំណាយ​​ថវិកាអស់ ៣ ម៉ឺនដុល្លារ, កូន ៗ សម្ព័ន្ធក៏ស្រុះគ្នាចូលលុយលើកផ្លាក​នោះយ៉ាង​សស្រាក់​សស្រាំ ដោយពួកគេមិនបានប្រើខួរក្បាលគិតថា បក្សប៉ុណ្ណោះមានតម្លៃរហូតដល់ ៣ ម៉ឺនដុល្លារ​ម្លេះឬ?


យោងទៅតាមគណនីហ្វេសប៊ុករបស់អ្នកដឹងរឿងការចំណាយលើកផ្លាកបក្សនេះឲ្យដឹងថា ស្លាកមួយគេធ្វើ BOQ (Bill of quantities) អស់តែ ៥000$ តែពុកដាក់តម្លៃដល់ ៣០០០០$ ។
លើកស្លាកមួយពុកសល់ ២៥000$ ចុះបើពុកលើក ២៥ ខេត្តក្រុង តើពុកសល់លុយប៉ុន្មាន?
ចម្លើយ ២៥k$ x ២៥ =៦២៥k$ ឬ ៦៥0,000$ ។
ឃើញថា សល់លុយជាង ៦ សែន ៥ ម៉ឺនដុល្លារ

ស្ពានអាកាសឆ្លងផ្លូវ ៦០ ម៉ែត្រនៅថៃទទឹង ៤ ម៉ែត្របណ្តោយ​៦០ម៉ែត្រមានទាំងជណ្តើសង​ខាង​ព្រមទាំង​ដំបូលក្បាច់ឡើងស្អាត អស់តែ ៥ ម៉ឺនដុល្លារ ឯស្លាកអាស្នាបុិនអាចម៍ច្រមុះ​អស់ ​៣ ​ម៉ឺន​ដុល្លាលោកព្រះ


ឃើញថា លោក ខឹម វាសនា មិនត្រឹមតែរកលុយពីអ្នកគាំទ្រតាមរយៈការលើកផ្លាកនេះទេ​ ប៉ុន្តែនៅមានវិធីជាច្រើនទៀត​ គឺ
១.លក់មួកឲ្យអ្នកគាំទ្រ
២.លក់អាវឲ្យអ្នកគាំទ្រ
៣.ឲ្យអ្នកគាំទ្របង់ប្រចាំខែ
៤.រកលុយអនឡាញ
៥.លក់ទំនិញផ្សេង ៗ ឲ្យអ្នកគាំទ្រ
៦.រៃអង្គាសតាមវេទិកាផ្សេង ៗ ទាំងក្នុងស្រុកនិងក្រៅស្រុក
៧.លក់សៀវភៅជនបដិវត្ត
៨.បង្កើតគម្រោងខ្យល់ ជាដើម
ព្រោះហេតុនោះឯង លោក ខឹម វាសនា ទើបក្លាយជាមេបក្សធូរធារម្នាក់នៅក្នុងស្រុកខ្មែរ ៕


Comments