សម្តេចព្រះមហាអរិយវង្ស ឃី សុវណ្ណរតនា ប្រកាសចាត់វិធានការតាមផ្លូវច្បាប់លើក្រុមបុគ្គលដែលជេរប្រមាថស្ថាប័នសាសនា


សម្តេច ព្រះមហាអរិយវង្ស ឃី សុវណ្ណរតនា ប្រកាសចាត់វិធានការតាមផ្លូវច្បាប់ លើបុគ្គល ឬក្រុមណាដែលជេរប្រមាថរំលោភបំពានលើព្រះអង្គ


នៅលើគណនីហ្វេសប៊ុក និងផេករបស់សម្តេច ព្រះមហាអរិយវង្ស កាលពីរសៀល ថ្ងៃទី២៤ ខែឧសភានេះ ព្រះអង្គបានសរសេរសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានសេចក្តីថា ៖ ក្នុងនាមជាភិក្ខុសមណសក្យបុត្តមួយរូប ដែលទ្រទ្រង់និងគោរពស្រឡាញ់ព្រះពុទ្ធសាសនា ខ្ញុំព្រះករុណា អាត្មាភាព គ្រាន់តែការពារតម្លៃព្រះពុទ្ធសាសនា និង ស្ថាប័នព្រះសង្ឃ ដែលព្រះពុទ្ធ​អង្គផ្ទាល់ទ្រង់បានបង្កើតឡើង, ប៉ុន្តែត្រូវបានបុគ្គលអគតិមួយ​ចំនួនវាយ​ប្រហារផ្ទួនៗក្នុងពេលថ្មីៗនេះ តែប៉ុណ្ណោះ។ ខ្ញុំកូណា អាត្មាភាព ពុំបានប្រព្រឹត្តប្រាសចាកធម៌វិន័យ ឬរំលោភបំពានច្បាប់រដ្ឋឡើយ។ សូមអ្នកកុំជេរប្រមាថ វាយប្រហារមកលើអាត្មា បើបុគ្គលណានៅតែរំលោភបំពាន អាត្មានឹងប្រើ​សិទ្ធិការពារខ្លួនដោយចាត់វិធានការផ្លូវច្បាប់មិនខានឡើយ ៕


២៤ ឧសភា ២០២០
ភ្នំពេញ, PO


Comments