តើលុយរបស់អ្នកគាំទ្របក្សជួងទៅណា?


អ្នកគាំទ្របក្សជួងជាច្រើនអះអាងដោយសំឡេងតែមួយថា គ្មានអ្នកណាហ៊ានសួរលោក ខឹម វាសនា រឿងលុយរបស់ពួកគេទេ បើអ្នកណាហ៊ានសួរ នឹងត្រូវបណ្ដេញចេញពីបក្ស ហេតុនោះឯង លុយ​របស់​អ្នកគាំទ្រទើប​មិនដឹងថាបាត់ទៅណា? និង មានការចាយវាយដោយរបៀបណានោះទេ  ។
យោងតាមប្រភព​ជិតស្និទ្ធឲ្យដឹងថា លោក ខឹម វាសនា យកលុយរបស់អ្នកគាំទ្រ​ទៅ​ដាក់ចូលក្នុង​គណនីធនាគាររបស់ខ្លួនឯង​ ជាពិសេស ធនាគារបរទេស  ។


លោក ខឹម វាសនា បានសាងគម្រោងខ្យល់ជាច្រើនដើម្បីបោកប្រាស់អ្នកគាំទ្រ ប៉ុន្តែរាល់គម្រោង​សុទ្ធតែ​ដួល​រលំ​ទាំងអស់ ពោលគឺ អ្នកគាំទ្រមិនបានទទួលប្រយោជន៍ពីគម្រោងដែល​លោក ខឹម វាសនា សាងនោះទេ ត្រូវខាតបង់លុយកាក់ទៅឲ្យលោក ខឹម វាសនា​ ទាំងអស់ ។

គម្រោងដែលលោក ខឹម វាសនា ប្រកាសប្រមូលលុយពីអ្នកគាំទ្រហើយរំលាយចោលវិញ គឺ

១. ទិញដីនៅកំពត រលាយ

២. ធ្វើចំការម្រេចនៅសៀមរាប រលាយ

៣. ជួលចំការកៅស៊ូនៅថៃ រលាយ

៤. លក់ថ្មម៉ាប រលាយ

៥. លក់សម្ភារៈសំណង់ រលាយ

ឥឡូវប្រកាសគម្រោងទៀតហើយ អ្នកចូលលុយសូមប្រយ័ត្ន ព្រោះក្រោយបោះឆ្នោត ២០១៨ លែងមានអ្នកចូលលុយទៀតហើយ ព្រោះព្រំបានកុហកគេមុន​បោះឆ្នោតថាបាន​កៅអីតែ​លទ្ធផល​សូន្យទៀត។


ប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាញបក្សជួងតាមខេត្តស្វះស្វែងប្រមូលលុយពីអ្នកស្រែក្រីក្រ យកមកចិញ្ចឹមខ្ទើយកញ្ចាស់មួយក្បាលទុកគ្រាន់ជេរ សមាជិកខ្លះលាន់មាត់ថា ប្រជុំលើកណា​ក៏លឺតែប្រមូលលុយ តែការរៀបបណ្តាញនេះមិនទទួលបានផលទេ ព្រោះម្នាក់ៗចូល​លុយអស់​ពីខ្លួនហើយ តែបក្សជួងនៅតែមិនរីកចម្រើនដដែល មានតែបែកបាក់ ។

ទ្រឹស្តីបក្សជួងណែនាំអោយមេកងតាមខេត្ត អ្នកមិនចូលលុយ មានន័យថា មិនយល់សម្ព័ន្ធ បើយល់សម្ព័ន្ធ គឺ ចូលលុយ ។

រហូតរយៈពេលជាង ១៤ ឆ្នាំ ដែលលោក ខឹម វាសនា ក្តោបក្តាប់បក្សជួង លោក ខឹម វាសនា បានទទួលផលប្រយោជន៍ជាច្រើន ដូចជា ឡាន ៥៧០ ផ្ទះល្វែង ចម្ការម្រេច ដីធ្លី ។ល។


ឃើញថា លោក ខឹម វាសនា មិនមែនជាអ្នកនយោបាយជួយជាតិទេ ប៉ុន្តែជាអ្នកនយោបាយជំនួញ​ដែលយកអ្នកគាំទ្រជាឈ្នាន់កេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ៕


Comments