ស្រ្តីអ្នកគាំទ្រ ខឹម វាសនា ម្នាក់ បានបង្ហោះសារនៅលើបណ្ដាញសង្គមថា នឹងបែកចេញពីលោក ខឹម វាសនាជារៀងរហូត ។ ការបង្ហោះសារលានេះប្រហែលជាស្រ្តីនោះយល់ការពិតទាក់ទងនឹងចលនា LDP ដែលប្រមូលយកលុយពីអ្នកគាំទ្រក្នុងការធ្វើនយោបាយបោកប្រាស់របស់លោក ខឹម វាសនា ។
សូមជម្រាបថាបក្សជួងបានចូលរួមបោះឆ្នោតរាល់អាណត្តិ ប៉ុន្តែមិនដែលបានទទួលសំឡេងគាំទ្រច្រើនពីប្រជាពលរដ្ឋទេ ហើយជាសក្ខីភាព ជាក់ស្ដែងមួយនៅឆ្នាំ ២០១៨ កន្លងទៅ លោក ខឹម វាសនា មិនឈរឈ្មោះជាតំណាងរាស្រ្តទេ ព្រោះយល់ថា មិនអាចនឹង ឈ្នះឆ្នោតបាន ម៉្យាងទៀត គាត់មិនចង់បានតំណែងជាតំណាង រាស្រ្តទេ ព្រោះប្រាក់ខែតំណាងរាស្រ្តមានចំនួនតិចជាងប្រាក់ឧបត្ថម្ភរបស់អ្នកគាំទ្រ ។ ឃើញថា លោក ខឹម វាសនា ធ្វើនយោបាយដើម្បីកេងចំណេញពីអ្នកគាំទ្រ មិនចង់ជួយជាតិពិតប្រាកដទេ ៕
Comments
Post a Comment