ពលគំរូកំពុងតែក្លាយជារឿងអាម៉ាស់ ព្រោះតែមានការដណ្ដើមអំណាចគ្នាក្នុងជួរបក្សជួង


លោក ខឹម វាសនា បានអួតអាងរឿងអ្នកគាំទ្របក្សជួងថាជាពលគំរូ អាចធ្វើជាអ្នកដឹកនាំប្រជា​ពលរដ្ឋខ្មែរបាន ប៉ុន្តែអំណួតនោះបានរលាយទៅវិញដោយការបែកបាក់ផ្ទៃក្នុងបក្សជួង និង ការដណ្ដើមអំណាចគ្នាក្នុងបក្ស ក្លាយជារឿងអាម៉ាស់ច្រើនជាងមោទនភាព ។
យោងទៅតាមគណនីហ្វេសប៊ុករបស់ លោក Teav Pearun បានឲ្យដឹងថា



រិន បញ្ញា ព្រោះតែចង់ដណ្តើមប្រជាប្រិយភាពពី កូវ គា គុណ សាឌីន សុខចិត្តទៅបង្ខំម្តាយនៅឯ​ស្រែ​អោយយកប្លង់ផ្ទះប្លង់ដីទៅដាក់នៅធនាគារ ដើម្បីយកលុយមកបណ្តាក់ទុន​រកសុីផ្អែកវិស័យ​សារ​ព័ត៌មាន​ទាន់ហេតុការណ៍តាមរយៈមេឌៀផេកឬវេបសាយ ដែលសម័យបច្ចេកវិទ្យាទំនើបយើង​នេះ​ឃើញថាសាព័ត៌មានតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះមានការនិយមនិងអាចរកចំណូលបានគ្រាន់បើ​ដែរ តែ រិន បញ្ញាជាជនយល់LDPឆ្អិនឆ្អៅភ្លេចគោលការណ៍បីយ៉ាងនៃក្រមសីលធម៌អ្នកសារព័ត៌មាន ដែលអាចធ្វើអោយសារព័ត៌មានរបស់ខ្លួនល្បីពេញនិយមឬស្លាប់ទៅវិញដោយអាស្រ័យលើគោល​ការណ៍បីយ៉ាងនេះ

១- និយាយតែព័ត៌មានពិតមានប្រភពច្បាស់លាស់
២ – មិននិយាយលម្អៀងព្រោះចិត្តស្រឡាញ់ឬស្អប់ ដោយការនិយាយបំភ្លៃការ​ពិតកាច់មួល​លាប​ពណ៍បន្ថែម ដើម្បីបានប្រយោជន៍មកខ្លួន ឬ ក្រុមខ្លួន
៣- និយាយទិតៀនក្នុងន័យស្ថាបនាកែលំអ​និងអប់រំមិនមែនទិតៀនជាន់​ពន្លិចឬចោទ​សំលាប់​ក្នុងចេតនាបានប្រយោជន៍


ដោយសារតែ រិន បញ្ញា ដើរខុសលើគោលការណ៍ទាំងបីខាង​លើនៃក្រមសីលធម៌​របស់អ្នកសារ​ព័ត៌មាន​បែបនេះហើយទើបធ្វើអោយសារជីវកម្មសារព័ត៌មានដែល រិន បញ្ញាបង្កើតឡើង​មិនអាច​ដណ្តើមបានការពេញនិយមឬប្រជាប្រិយភាព រហូតដល់ត្រូវដួលរលំក្ស័យធន រហូតជំពាក់បំណុល​ធនាគាវ័ណ្ឌករើខ្លួនមិនរួច ត្រូវធនាគារឹបអូសយកផ្ទះ យកដីរបស់ខ្លួនដែលយកទៅដាក់បញ្ចាំនោះ​យកដាក់ដេញថ្លៃលក់ឡៃឡុង ធ្វើអោយម្តាយ និងបងប្អូនរបស់ រិន បញ្ញា ត្រូវគ្មានទីជំរក ដើរជ្រក​កោន​​នឹងផ្ទះញាតិសន្តានដូចឆ្កែកំបែកក្បាល ។



ដោយសារតែការប្រណាំងប្រជែងការដណ្ដើមអំណាច ឬ ប្រជាប្រិយភាពក្នុងជួរបង្សជួង ធ្វើឲ្យអ្នកគាំ​ទ្របក្សជួងជាច្រើនត្រូវលង់ខ្លួនវ័ណ្ឌក ចាញ់បោកមនោគមវិជ្ជារបស់លោក ខឹម វាសនា មានទាំងការលែងលះប្ដីប្រពន្ធ បដិសេធគុណមាតាបិតា និង រឿងរ៉ាវជាច្រើនទៀត ៕

Comments