ឥដ្ឋដែលរៀបគ្នាជាគំនរ នៅពេលដកហូតយកឥដ្ឋនៅក្រោមចេញអស់ ឥដ្ឋនៅខាងលើនឹងដួលរលំទៅដោយឯកឯង យ៉ាងណាមិញ បក្សជួងដែលមានសមាជិកគាំទ្រច្រើននៅថ្នាក់ក្រោមនោះ ចាប់ផ្តើមរង្គោះរង្គើដើរចេញបណ្ដើរ ៗ ហើយ ហេតុនោះ បក្សជួងនឹងដួលរលំទៅដោយឯកឯង ។
លោក ខឹម វាសនា ប្រធានបក្សជួង តែងអួតក្ដែង ៗ ថា អ្នកយល់សម្ព័ន្ធមិនងាយដើរចេញពីបក្សជួងទេ ប៉ុន្តែក្រោយពីការចាញ់ឆ្នោតជាច្រើនដង និង សតិវិបល្លាសរបស់លោក ខឹម វាសនា អ្នកគាំទ្របក្សជួងជាច្រើនបានមើលឃើញថា លោក ខឹម វាសនា ធ្វើនយោបាយឆបោកមនោសញ្ចេតនារបស់ពួកគេ ហេតុនោះ ពួកគេទើបដើរចេញពីបក្សជួងយ៉ាងប៉ប្រុយ ។
យុវជនម្នាក់ ដែលសម្មតឈ្មោះខ្លួនឯងថា អា ឆាត់ បានបង្ហោះសារនៅលើបណ្ដាញសង្គមថា
ខ្ញុំជាអតីតៈអ្នកយល់សម្ព័ន្ធ ១ រូប តែដោយសារមើលឃើញពីគោលការណ៍ចិត្តគំនិតរបស់លោកពូ គិតតែរឿងធម៌និងរឿងដីចំការ ទើបខ្ញុំគិតថា មាតុភូមិសុបិននិងសញ្ជាតិសម្ព័ន្ធ និង ប្រទេសមួយ មិនអាចបង្កើតបានទេ លុយខ្ញុំចូលអស់ហើយ តិចក្តី ច្រើនក្តី កំលាំងខ្ញុំបញ្ចេញអស់ហើយ លោកបង ខឹម ប៊ុនលឿម និយាយត្រូវ បើយើងនៅតែងងើលជាមួយគោលដៅអត់ច្បាស់និងគ្មានភាពប្រាកដប្រជារឿងជួយជាតិយើងទេ តើយើងនៅធ្វើអី សុខចិត្តដើរចេញ រើសយកជំរើសខ្លួនឯង វាល្អជាជាង ដើរតាមមនុស្សអត់ឆន្ទៈដូចពូ ខឹម វាសនា ។
ការចាកចេញពីពូ ខឹម វាសនា មិនមែនមិនបានមុខដំណែងទើបចេញទេ ដោយសារការខិតខំប្រឹងដែលលោកពូបានសន្យាពីដំបូង បំបែកអំនាចប្រមូលផ្តុំ កសាងមាតុភូមិមួយ ហើយគោលការណ៍ចិត្តគំនិតស្នេហាជាតិហាក់លែងមានទៀតហើយ ខ្ញុំចង់បានការស្រលាញ់ជាតិ នឹងប្រទេសនឹងសម្បត្តិធម្មជាតិផ្សេងៗ តែលោកពូ លែងហើយលែងគិត 😔ហើយមនុស្សក្បែរលោកពូជំនិតៗដូចជាបងគា បងឌីន បងមណ្ឌល មិចនឹងអាចគ្រប់គ្រងពលគំរូយើងបានទៅលោកពូ តាំងតែពីលេចចេញបែកធ្លាយរូបពួកគាត់មកដើរហូបចុក ចូលច្រៀងសប្បាយមក សម្ព័ន្ធយើងត្រូវពួកគេរិះគន់ខ្លាំងណាស់ ខ្ញុំគិតថាយើងមិនមែនពលគំរូនឹងអ្នកជួយគេទៀតទេ ការចាកចេញលើកនេះអត់មានថ្ងៃត្រលប់ទេ ខ្ញុំចង់បានអ្នកស្នេហាជាតិពិតប្រាកដមិននៅក្រោមអំណាចគេ សុំអរគុណ ។
កាលខ្ញុំនៅយល់ពីលោកពូ ខឹម វាសនា យល់ពីសម្ព័ន្ធ អ្វីៗក៍ដោយអោយតែពូខឹម វាសនា លើកយកមកនិយាយ គឺ ខ្ញុំនឹងកូនៗគាត់ទាំងអស់គិតថា ពូ ស្នានិយាយត្រូវ តែខ្ញុំគិតក្នុងចិត្តថា បើបក្សយើងធំមែនខ្លាំងមែន បក្សអត់កៅអីឬដំណែងអីផង ពេលនឹងបានដែលត្រូវបើក កកាយវែកញែករឿងជាតិបញ្ហាព្រំដែន ដី ៤០ ហិចតា នឹងរឿងព្រៃឈើព្រមទាំងរឿងអយុត្តិធម៍ ទាំងប៉ុន្មានក្នុងស្រុកខ្មែរយើង វាជាពេលរកសំលេងឆ្នោត ដែលខ្ញុំរិះគិតក្នុងចិត្តថានឹងឡើងកាន់ មេក្រូសួរលោកពូស្នាអោយបាន ស្រាប់តែបងប្រុសមកជាមួយខ្ញុំ គាត់បានហាមខ្ញុំហើយខ្សឹបថាកុំ សួរសំនួរអ្វីដែលទាក់ទងនឹងរឿងប្រទេសជាតិយើងនឹងអ្នកមានអំណាច បើមិនអញ្ជឹងទេ ពូស្នានឹងដេញចេញពីវេទិការស្នាក់ការបក្ស ខ្មាសគេហើយ ខ្ញុំលឺហើយគិតថា អញ្ជឹងតើបាន បក្សយើងមិនមានលទ្ធផល មិនមានសមិទ្ធផលអ្វីបន្តិចសោះ ខ្ញុំគិតថាខ្ញុំមិនអាចនៅបានទេ គ្រាន់តែចង់បញ្ជេញការពិតយូរលែងបានហើយខុសពីមុន ការពិតបក្សធំនឹងខ្លាំង គឺធំនឹងខ្លាំង ដោយសារលោកពូខឹមវាសនានឹងមនុស្សជំនិតគាត់តែប៉ុណ្ណោះ តើមានមនុស្សប៉ុន្មាននាក់ ដែលចាកចេញដូចខ្ញុំក្នុង២០២០ នេះ ។
ឃើញថា អ្នកគាំទ្របក្សជួងចាប់ផ្ដើមដឹងខ្លួនឯងថា ចាញ់បោក លោក ខឹម វាសនា ហើយក៏ដើរចេញទៅរកជម្រើសថ្មីដែលខ្លួនឯងពេញចិត្ត ។
មិនយូរមិនឆាប់ បក្សជួងនឹងរលាយទៅដោយស្វ័យប្រវត្ត ព្រោះតែអ្នកគាំទ្រដើរចេញអស់ នៅសល់តែលោក ខឹម វាសនា និង មនុស្សខ្លះប៉ុណ្ណោះ ស្រដៀងនឹងមេលទ្ធិ ឈ្មោះ សញ្ជ័យ វេលដ្ឋបុត្រ បានក្អួតធ្លាក់ឈាមស្លាប់ទៅ ព្រោះតែអ្នកគាំទ្រដើរចេញអស់ ៕
Comments
Post a Comment