គណបក្សមួយដែលដឹកនាំដោយលោក ខឹម វាសនា ឈ្មោះថា LDP បានចូលរួមបោះឆ្នោតរាល់អាណត្តិ ប៉ុន្តែមិនដែលបានសំឡេងគាំទ្រពីមនុស្សភាគច្រើនទេ មានពេលមួយនោះបានសំឡេងគាំទ្រខ្លះដែរ ប៉ុន្តែលោក ខឹម វាសនា និង បក្សពួកបានលក់សំឡេងឆ្នោតទាំងនោះទៅឲ្យបក្សកាន់អំណាចដើម្បីយកលុយទៅស៊ីនំបញ្ចុក បន្ទាប់ពីនោះមក ក៏លែងបានទទួលសំឡេងគាំទ្រតទៅទៀត ។ ព្រោះហេតុមិនបានទទួលសំឡេងគាំទ្រពីមហាជន ទើបគណបក្សនោះបានបំភ្លេចគោលនយោបាយ ៨ ចំណុចរបស់ខ្លួនឯង ហើយបែរមកជេរប្រមាថនិងតាមយាយីស្ថាប័នសាសនាជាតិវិញ ។
ព្រះសង្ឃក្លាយជាផ្ទាំងស៊ីបរបស់អ្នកគាំទ្រ LDP តាមយាយីយ៉ាងស្វិតស្វាញ ពួកគេខំយករូបថតរបស់អតីតអ្នកបួសខ្លះដែលបានប្រព្រឹត្តខុសមកពីទូទាំងពិភពលោក មកកាត់តហើយផូសផ្សាយនៅបណ្តាញសង្គមយ៉ាងព្រោងព្រាតដោយពួកគេប្រើភាសាថ្មីថា ចោរថង់យាម ប៉ុន្តែចេតនារបស់ពួកគេ គឺ សំដៅលើអ្នកបួសក្នុងព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជាហ្នឹងឯង ដើម្បីបន្ថយជំនឿរបស់ពុទ្ធបរិស័ទ ។ ព្រោះតែមើលឃើញចេតនាអាក្រក់ក្នុងការបំផ្លាញស្ថាប័នសាសនាជាតិ ដូច្នោះ ព្រះមហាភិរម្យ ដែលគង់រៀននៅទីក្រុងបាងកក បានចេញអត្ថបទឆ្លើយតបមួយទៅពួក LDP ដែលមានចំណងជើងថា LDP ជាមេរោគសង្គម មានសេចក្តីដូចខាងក្រោម ៖
មនុស្សយើងនៅពេលកើតរោគ យើងត្រូវព្យាបាលកម្ចាត់រោគនោះចោលដោយការធ្វើដំណើរទៅមន្ទីរពេទ្យ ឬ រកថ្នាំមកលេបកម្ចាត់មេរោគនោះជាដើម យើងមិនត្រូវខន្តីជាមួយនឹងមេរោគនោះទេ ។ ការខន្តីជាមួយមេរោគ ស្មើនឹងការសម្លាប់ខ្លួនឯង ព្រោះមេរោគវានឹងបំផ្លាញជីវិតអ្នក ។ យ៉ាងណាមិញ LDP កំពុងតែក្លាយជាមេរោគសង្គមយ៉ាងសាហាវ សឹងតែសាហាវជាងកូវិត១៩ទៅទៀត ហេតុនោះ ការកម្ចាត់មេរោគ គឺជាតួនាទីរបស់អ្នកស្រឡាញ់ជីវិត ។

ដោយសារឥទ្ធិពលនៃអត្ថបទនេះ ពួក LDP បានក្តៅក្រហាយយ៉ាងខ្លាំង មានការជេរប្រមាថម្ចាស់អត្ថបទយ៉ាងខ្លាំង ប្រៀបដូចជាស្វាកំហូចនៅពេលត្រូវថ្នាំខ្លាំងក៏ស្រែកចេចចាចពេញព្រៃដូច្នោះឯង ៕
Comments
Post a Comment